CamNews

ចិនធ្វើ​សម​យុទ្ធ​​យោ​ធា​៧​ថ្ងៃ នៅ​សមុទ្រ​ចិន​ខាង​ត្បូង មុន​ពេល​តុលា​ការ​អន្តរ​ជាតិចេញ​សេច​ក្ដី​សំរេច

(ប៉េកាំង)៖ ចិន នឹងធ្វើសមយុទ្ធយោធា​ចំនួន ៧ថ្ងៃនៅជុំវិញកោះមានជម្លោះ ក្នុងសមុទ្រចិនខាងត្បួង ដែល​ការ​ធ្វើសមយុទ្ធនេះ នឹងត្រូវធ្វើឡើងមុនតុលាការអន្តរជាតិ សម្រេចរឿងជម្លោះចិន និង​ហ្វីលីពីន។ នេះបើយោងតាម​ការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា។

មន្ត្រីជាន់ខ្ពស់ជើងទឹកចិន បានឲ្យដឹងថា សមយុទ្ធយោធានោះនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១១ ខែកក្កដា សរុបមានចំនួន ៧ថ្ងៃ ដែលនឹងធ្វើឡើង​នៅជុំវិញប្រជុំកោះ Paracel ចំណែកនាវាបរទេស ត្រូវបានហាមឃាត់​ការឆ្លងកាត់ នៅក្នុងអំឡុងពេលធ្វើសមយុទ្ធ ខណៈដែល​​តុលាការអន្តរជាតិ​នឹងប្រកាសរឿងក្ដីជម្លោះរវាងចិន និងហ្វីលីពីន ត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា។

ការធ្វើសមយុទ្ធនេះ ត្រូវបានរដ្ឋាភិបាលវៀតណាម, ហ្វីលីពីន​, ម៉ាឡេស៊ី, ប្រុយណេ និងតៃវ៉ាន់ រិះគន់យ៉ាង​ខ្លាំង ទៅលើរដ្ឋាភិបាលចិន ថាបានរំលោភបំពាន ហើយទង្វើនេះ​សបញ្ជាក់ឲ្យឃើញថា ចិន​កំពុងតែគំរាមកំហែង​​​យ៉ាង​ខ្លាំង និង​ត្រង់ៗតែម្ដង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង