ព័ត៌មានអន្តរជាតិ ៖ តួរលេខផ្លូវការ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃអាទិត្យ ម្សិលមិញនេះ ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ដោយសារតែគ្រោះថ្នាក់លិចនាវា cruise ship ‘Eastern Star’ បានកើនឡើងដល់ ៤៣១ នាក់ ហើយ ខណៈប្រតិបត្តិការស្រាវជ្រាវ សាកសពបន្ថែមទៀត ពីតួនាវា នៅបន្តធ្វើនៅឡើយ

គួរបញ្ជាក់ថា នាវា Eastern Star បានក្រឡាប់លិចនៅយប់ថ្ងៃច័ន្ទដើមសប្តាហ៍មុននៅទន្លេ Yangtze ប្រទេសចិន ដោយសារតែលក្ខខ័ណ្ឌអាកាសធាតុ អាក្រក់ មាន ព្យុះភ្លៀង ស្របពេលដែលផ្ទុកអ្នកដំ ណើរសរុប ៤៥៦ នាក់ ។ ខណៈ ១១ នាក់ សេចក្តីរាយការណ៍ បញ្ជាក់ថា បានបាត់ខ្លួន ក្នុងនោះ ជន រងគ្រោះ ត្រឹមតែ ១៤ នាក់ តែប៉ុណ្ណោះ ត្រូវបានជួយសង្គ្រោះ រួមមាន ៣ នាក់ ត្រូវបានជួយសង្គ្រោះ ពី ទីលំហមួយកន្លែងនៅក្នុងនាវា ដោយក្រុមអ្នកមុជទឹក ។ គួររំឮកថានៅព្រឹកថ្ងៃសុក្រសប្តាហ៍កន្លង ទៅនេះ អាជ្ញាធរពាក់ព័ន្ធ បានសំរេច ស្រង់និងត្រលប់នាវា មក រូបភាព ដើមវិញ ក្នុងគោលបំណង ស្វែងរក ក្រុមមនុស្សដែលអាចនៅរស់រានមានជីវិត បើសិនជា មានអព្ភូតហេតុ ពិតប្រាកដមែននោះ ៕

- អាន ៖ សោកនាដកម្ម លិចនាវា ទេសចរណ៍ Cruise Ship ស្លាប់កើនដល់ ៣៣១ នាក់ហើយ ភាគច្រើន ជាមនុស្សចាស់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ