(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់អន្ដរជាតិ BTV Cup 2016 ប្រចាំពូល A ដែលធ្វើ ឡើងលើទឹក ដីវៀតណាមបានបញ្ចប់ការប្រកួតហើយ ដោយក្រុមបឹងកេតអង្គរតំណាងឲ្យកម្ពុជា និងក្រុមជម្រើស សាកល វិទ្យាល័យនៃសាធារណៈរដ្ឋកូរ៉េ (KUFC) បានដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គ្រាដែលក្រុម ម្ចាស់ទឹកដី ២ក្រុមបានជម្រុះចេញពីវគ្គបន្ដ គឺមានអតីតក្រុមជើងឯកលីគកំពូលវៀតណាម Becamex Binh Duongនិងក្រុម Than Quang Ninh។

ប៉ុន្ដែមុនបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីល្ងាចមិញ ក្រុមដែលមូលដ្ឋាននៅខេត្តកំពង់ចាម បានរងនូវការបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមបាតតារាង Than Quang Ninh ដោយលទ្ធផល ៤-០។ តែទោះជាបែបនេះក្ដី ក៏បឹងកេតអង្គរ នៅតែឈរកំពូលតារាងនៃពូល A ដដែល ព្រោះលទ្ធផល ៣ប្រកួតឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ ដោយមិនខ្វល់ពីការចាញ់នេះឡើយ ព្រោះគូប្រជែង គឺក្រុម KUFC ដែលបានប្រកួតស្មើក្រុម Becamex Binh Duong ដោយលទ្ធផល ២-២ កាលពីយប់មិញដូចគ្នាមានត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះ។

ជាបណ្ដោះអាសន្នពេលនេះមាន ៣ក្រុមហើយ ដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រង់ចាំ១ក្រុមទៀត គ្រាដែលក្រុម Da Nang ដែលឈរលេខ១ ពូល A ត្រូវប្រកួតខ្វែងពូលប៉ះក្រុម KUFC ប៉ុន្ដែក្រុមបឹងកេតអង្គរ នៅមិនទាន់ដឹងពីគូប្រកួតខ្លួននោះទេ ពោលគឺរង់ចាំអ៊ុតការប្រកួតរបស់ក្រុម Bangu Hai Phong និងក្រុម Shonan Bellemare នាល្ងាចថ្ងៃទី៨ ខែធ្នូនេះសិន ទើបដឹងថា ក្រុមណានឹងជាប់លេខ២ ក្នុងពូល B ខណៈបច្ចុប្បន្នក្រុមទាំង៣ មានពិន្ទុប្រហាក់ប្រហែលគ្នានៅឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង