គណកម្មការ Olympic និង Paralympic London មានសង្ឃឹមយ៉ាងខ្លាំងក្លាទៅលើប្រាក់ចំណូល
ដែលបានមកពីការផ្សាយពាណិជ្ជកម្ម។ ប៉ុន្ដែ មកទល់នឹងពេលនេះចំនួនទឹកប្រាក់ដែលបានពី
ការផ្សាយពាណិជ្ជកម្ម មិនទាន់បាន ២ពាន់លានដុល្លារនៅឡើយ ខណៈដែលទឹកប្រាក់ដែលត្រូវ
ចំណាយក្នុងការព្រឹត្តិការណ៍នេះ គឺ ១៥ពាន់លានដុល្លារ។

ដូច្នេះហើយបានជា LOCOG ក៏បានបញ្ចេញការផ្ដល់អទិភាពដ៏គួរអោយភ្ញាក់ផ្អើលដល់ម្ចាស់
ឧបត្ថម្ភចំនួន ៥០ក្រុមហ៊ុន ដូចជាផ្ដល់នូវកញ្ចប់តម្លៃឧបត្ថម្ភដែលមានតម្លៃខ្ពស់បំផុត គឺ ១៥៧
លានដុល្លារ យីហោ ផលិតផលត្រូវបានធានានូវការអោយមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ
និងហាមជាដាច់ខាតនូវការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនដទៃនៅទីនេះ។

ការផ្សាយពាណិជ្ជកម្មមិនផ្ទាល់

អ្នកតំណាងរបស់ LOCOG អោយដឹងថា ៖ "ការកំណត់របស់យើងគឺមានលក្ខណៈទូលំទូលាយ
ដូច្នេះ យុទ្ធនាការផ្សាយពាណិជ្ជកម្មណាមួយដែលឆ្លៀតឱកាសក្នុងអូឡាំពិកនេះគឺសុទ្ធតែខុស
ច្បាប់។ សូម្បីតែការផ្សាយពាណិជ្ជកម្មដែលមិននិយាយផ្ទាល់ ក៏ត្រូវពិន័យ"។

តំបន់ដាក់យីហោផ្ដាច់មុខ

LOCOG បានកំណត់នូវទីតាំងជាច្រើន ដែលការផ្សាយពាណិជ្ជកម្មដែលមិនមែនជារបស់ម្ចាស់
ឧបត្ថម្ភ នឹងត្រូវបានចាត់ទុកជាការរំលោភច្បាប់។ បញ្ហានៅទីនេះគឺ "តំបន់ហាមឃាត់" នេះមាន
ទំហំធំក្នុងទីលានប្រារព្ធការប្រកួតអូឡាំពិក។ ការព្យួររូបថតធម្មតាក៏ត្រូវបានហាមនៅទីនេះ។

បិទបាំងយីហោក្នុងបន្ទប់អនាម័យសាធារណៈ

តាមការកំណត់ យីហោនៅលើឧបករណ៍ក្នុងបន្ទប់ទឹកដែលមិនមែនជារបស់អ្នកឧបត្ថម្ភគឺត្រូវ
តែបិទបាំង។

ដកហូតមេដាយប្រសិនផ្សាយពាណិជ្ជកម្មមិនផ្ទាល់នៅលើអ៊ីធើរណែត

យោងតាមការកំណត់ស្ដីពីការប្រើប្រាស់ទំព័រសង្គម ប្លក់ និងអ៊ីនធើរណែត នៅអូឡាំពិក ឆ្នាំ
២០១២ "កីឡាករ កីឡារនី និងអ្នកទាក់ទឹន មិនត្រូវបានអនុញ្ញាតអោយផ្សាយពាណិជ្ជកម្ម
អោយយីហោណាមួយ នៅពេលបង្ហោះ ឬសរសេរនៅលើ ប្លក់"។

Twitter ដើម្បីស្កាត់ tag ដែលមិនទាន់មានការអនុញ្ញាត

Twitter បានយល់ព្រមសហការណ៍ជាមួយ LOCOG ដើម្បីទប់ស្កាត់យីហោដែលឆ្លៀតឱកាស
ក្នុងអូឡាំពិកដោយប្រើ tag ដូចជា drink@gatorade at #london2012។ កាលពីសប្ដាហ៍មុន
Twitter ក៏បានលុបចោលនូវគណនីមួយចំនួន ដែលមានប្រើសញ្ញា អូឡាំពិក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ businessinsider