CamNews

៤ នាក់ស្លាប់ ៦០ នាក់បាត់ខ្លួន ក្រោយមច្ចុរាជចិត្តថ្ម កំពស់ ១៦ ជាន់ សន្ធប់ពីលើ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន   ដែលបានចេញផ្សាយដោយគេហទំព័រ
បរទេស CNN កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹង យ៉ាងហោចណាស់ មនុស្ស
៤ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៦០  នាក់ផ្សេងទៀត  នៅតែបន្តបាត់ខ្លួន  ក្រោយពីការបាក់
រលំសំណង់អាគារកម្ពស់១៦ ជាន់ កាលពីយប់ថ្ងៃសុក្រមិ្សលមិញនេះ នៅឯប្រទេសតង់ហ្សានៀរ។

លើសពីនេះ បើតាមសម្តីមន្រ្តីផ្លូវការមកពីក្រុមជួយសង្គ្រោះ លោក Walji Ali បានអោយដឹងថាក្នុង
ចំណោមអ្នកបាត់ខ្លួន យ៉ាងហោចណាស់នៅក្នុងនោះក៏មានក្មេងតូច ៥ នាក់ផងដែរ។ដោយឡែក
បើយោងតាមសាក្សី ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក Ali Jawad Bhimani បានបញ្ជាក់
ថា ដំបូងឡើយ សំណង់អាគារនេះ មានសំលេងរន្ថើនខ្លាំង រំពេចនោះ ​វាក៏បានបាក់រលំចុះតែម្តង

គួររំឭកផងដែរថា ក្រោយពីបានកើតមានឡើងនូវសោកនាដកម្មមួយនេះ អាជ្ញាធរមានសមត្តកិច្ច
ក៏ដូចជា ក្រុមជួយសង្គ្រោះមកពីកាកបាទក្រហមប្រទេសនេះ បានចេញយុទ្ធនាការភ្លាមៗ ដោយ
ធ្វើការរុករក អ្នកដែលអាចរស់រានមានជីវិត ពីក្រោមគំណរបាក់បែក  អោយលឿនតាមដែលអាច
ធ្វើទៅបាន ដើម្បីធានាអោយបានថា ការជួយសង្រ្គោះប្រកបទៅដោយប្រសិទ្ធភាពនិងទាន់ពេល
វេលា។

ជាលទ្ធផល មកទល់នឹងពេលនេះ មនុស្ស ១៣ នាក់ហើយត្រូវបានជួយសង្គ្រោះអោយរស់រានមា
នជីវិត ខណៈពេល ៤ នាក់ត្រូវបានអោយដឹងថា បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ៕

ដោយ ៖​ រិទ្ធី
ប្រភព ៖ CNN