ភាពយន្ត ៖ ក្នុងវគ្គថ្មីនៃរឿង “Maze Runner”, Thomas សំដែង ដោយDylan O’Brien ដែលឆ្នាំនេះ មានអាយុ ២៣ ឆ្នាំជាអ្នកសំដែងជនជាតិអាមេរិកនិងជាតន្រី្តករ ធ្លាប់សំដែងរឿងភាគ Teen Wolf បញ្ចាំងនៅ MTV និងខ្សែភាពយន្តជាច្រើនទៀត ។ ក្នុង រឿង Maze Runner: The Scorch Trials, Thomas និងគ្នីគ្នារបស់គេបានជួបប្រទះនូវឧបសគ្គដ៏សែនពិបាកឆ្លងផុត ពួកគេត្រូវស្វែងរកអាថ៌ កំ បាំង និងតម្រុយជាច្រើនពីអង្គការវិនាសកម្មពិភពលោកមួយហៅថា WCKD។ ការផ្សងព្រេងបាននាំ ពួកគេ ទៅដល់កន្លែងថ្មីមានឈ្មោះថា វាលដុតកម្លោច ទីនោះដែរមានសុទ្ធតែក្មេង ជំទង់ចង់ប្រឆាំង នឹងអង្គការ។ ក្រុម Gladers រួមដៃជាមួយអ្នកឯទៀតបានហែកស្បែកមុខពិតនិងផែនការដ៏រំជួលចិត្ត របស់អង្គការ WCKD។

បើតាមសារពត៍មានមួយបានឲ្យដឹងថា Fox គំរោងរៀបចំថតវគ្គបន្ត The Death Cure នៅខែកុម្ភៈ ២០១៦ ហើយប្រហែលជានឹងចាក់បញ្ចាំងនៅខែកុម្ភៈ ២០១៧។

ចំពោះវគ្គនេះ The Scorch Trials នឹងចាក់បញ្ចាំង នៅ សហរដ្ធអាមេរិកនាថ្ងៃទី ១៨ កញ្ញា ២០១៥, រឿងដែលពិសេស ពី Maze Runner : T he Scorch Trials នេះគឺវានឹង ចាក់បញ្ចាំងនៅគ្រប់រោង ភាពយន្ត ក្នុងប្រទេសកម្ពុជាយើងមុនសហរដ្ធអាមេរិករយៈពេល ៨ថ្ងៃគឺនៅថ្ងៃទី១០ កញ្ញា២០១៥។

សំរាប់អ្នកធ្លាប់ទស្សនាវគ្គមុនពិតជា ចង់ដឹងណាស់មែនទេ នឹងមានរឿងអ្វីកើតឡើង នៅក្នុងវគ្គថ្មី នេះ?? Thomas អាចវែកមុខ អ.ក WCKD បានដែរទេ?

ទស្សនា Trailer នៅទីនេះ

<object width="481" height="412" data="http://www.youtube.com/v/Utmx7DRLF8c&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Utmx7DRLF8c&rel=1" /></object>

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ។

ប្រភព ៖ Westec Media Limited