ភ្នំពេញ៖ លោក វណ្ណ មករា តារាចម្រៀង ដែលដើរច្រៀងតាមក្លិប និងភោជនីយដ្ឋានផងដែរនោះ បានទទួលមរណភាពកាលពីយប់មិញ នេះ ដោយសារជួបគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តនៅផ្លូវជាតិលេខ៤ ម្តុំលោកយាយម៉ៅ។ នេះបើតាមការបញ្ជាក់របស់លោក អ៉ឹម ជីវ៉ា ដែលជាមិត្តរួមអាជីពនោះ។

លោក អ៉ឹម ជីវ៉ា បានបញ្ជាក់លើ Facebook របស់លោកថា លោក វណ្ណ មករា និងមិត្តភក្តិ ៤រូបទៀត បានជួបគ្រោះថ្នាក់ចរាចរ ពេល កំពុងកំពុងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅទីក្រុងព្រះសីហនុ ក្រោយចេញពីច្រៀងនៅក្លិបកម្សាន្តមួយ។

លោក អ៉ឹម ជីវ៉ា បានបន្តថា ក្រោយជួបគ្រោះក្រឡាប់រថយន្ត លោក វណ្ណ មករា មិនទាន់ទទួលមរណភាពទេ ហើយត្រូវបានរថយន្តពេទ្យ ជួយដឹកមកសង្រ្គោះ តែជាអកុសលពេលកំពុងដឹកមកសង្រ្គោះ រថយន្តពេទ្យ ក៏ត្រូវក្រឡាប់ទៀត នៅម៉ោងប្រមាណ ៦៖០៥នាទីព្រលប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ហើយកៀបលោក វណ្ណ មករា ជាប់ ស្លាប់នៅនិងកន្លែងតែម្តង។

សពរបស់លោក វណ្ណ មករា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តសន្សំកុសល៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី