CamNews

រន្ធត់ ៖ អចេតនាបាញ់ស្ន ចូលក្បាលខ្លួនឯង ដល់ទៅ ៦ អ៊ីង មិនស្លាប់ (មានវីដេអូ)

អន្តរជាតិ  ៖​ បុរសជនជាតិប្រេស៊ីលម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស ខណៈពេលដែលលោកមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ក៏ដូចជាមិនប៉ះពាល់ដល់ខួរក្បាល
ដូច្នេះដែរ បន្ទាប់ពីបានច្រឡំបាញ់ស្នចូលទៅក្នុងក្បាលរបស់ខ្លួនឯង ដោយអចេតនាដែលមាន
ជម្រៅដល់ទៅ ៦ អ៊ីង  នេះបើយោងតាមការដកស្រង់សេចក្តីរាយការណ៍   របស់ទីភ្នាក់ងារសារ
ព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Bruno Coutinho ជាពល
រដ្ឋរស់នៅក្រុង Petropolis ប្រទេសប្រេស៊ីល។ហើយបើនិយាយពីមូលហេតុដែលបានបណ្តាល
អោយកើតមានឡើងនូវគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ក៏ដោយសារតែពេលកន្លងទៅ លោក Bruno
បានយកស្នរបស់ខ្លួនមកសំអាត  ដោយមានការធ្វេសប្រហែស  ស្នមួយនោះបានរាកៃ រួចបាញ់
ចំភ្នែកខាងស្តាំរបស់គាត់  ធ្លាយទៅលលាដ៍ក្បាល  ខាងក្រោយ  ដែលវាមានជម្រៅ ដល់ទៅ ៦
អ៊ីងឯណោះ (15 Cm) ។

លើសពីនេះ  ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមថា  បន្ទាប់ពីមានការខិតខំប្រឹង
ប្រែង ដោយអស់ពីលទ្ធភាពពីសំណាក់ក្រុមវេជ្ជបណ្ឌិត ប្រចាំមន្ទីរពេទ្យ Santa Teresa  ដោយ
ចំណាយពេលដល់ទៅ ៤ ម៉ោង ក្នុងការធ្វើវះកាត់នោះ ជាលទ្ធផលលោកBrunoក៏ត្រូវបានជួយ
សង្គ្រោះអោយរស់រានមានជីវិត។

ដោយឡែក មកទល់នឹងពេលនេះជនរងគ្រោះក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ បើទោះជាការវះកាត់ទទួលបានជោគជ័យក៏ដោយ៕

<object width="450" height="400" data="http://www.youtube.com/v/AEqxP5UaESA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/AEqxP5UaESA&rel=1" /></object>

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ