ព័ត៌មានកីឡា៖ អតីតថ្នាក់ដឹកនាំក្រុម បិសាចក្រហម Man United ដ៏ល្បីឈ្មោះគឺលោក Sir Alex Ferguson បានបង្ហាញពីទស្សនៈផ្ដល់លើដំណើរសម្រេចិត្ដកីឡាករ Paul Pogba នៅក្នុងក្លឹប Juventus បច្ចុប្បន្ន ដែលកំពុងតែអង្រួនទីផ្សារកីឡាករ មិនអន់នោះទេ។

Sir Alex Ferguson បានបង្ហាញថា ប្រសិនបើគាត់ ជាថ្នាក់ដឹកនាំក្រុម Juventus វិញ នោះគាត់និងមិនអនុញ្ញាត ឲ្យកីឡាករ Paul Pogba ឈរជើងនៅ Juventus បានយូរនោះទេ ខណៈដែលមានទីផ្សារដណ្ដើមគ្នាយ៉ាងដូច្នេះ។

អស់រយៈពេល ៣ ឆ្នាំកន្លងមកហើយ ដែលលោក Sir Alex Ferguson បានដកខ្លួនចេញពី Man United ហើយប្រវត្ដិរបស់ កីឡាករ Paul Pogba ក៏ត្រូវបានគាត់ជាអ្នកលក់ទៅ ឲ្យ ក្លឹប Juventus ផងដែរ ដោយតម្លៃ ០ ផោន កាលពីឆ្នាំ ២០១១។ ប៉ុន្ដែបច្ចុប្បន្ន ទីផ្សារកីឡាករ Paul Pogba ដូចជាត្រូវប៉ាន់ សម្បើមណាស់ ពីព្រោះមានក្រុមជាច្រើន ធ្វើការទាក់ទង ចរចារទីផ្សារផ្ទេរចេញ ដោយក្នុងនោះផងដែរ ក៏មាន Man United ធ្លាប់ហ៊ានឲ្យតម្លៃខ្លួនកីឡាករ រហូតដល់ទៅ ៤៧ លានផោន ប៉ុន្ដែ Juventus ប្រកាសរហូតដល់ទៅជាង ៧០ លានផោន។

Sir Alex Ferguson នៅតែអះអាងថា គាត់នៅតែសម្រេចចិត្ដលក់ កីឡាករម្នាក់នេះ ព្រោះគាត់ធ្លាប់បានសម្រេចចិត្ដម្ដងហើយ ដែលគាត់បានលក់ Paul Pogba កាលពីឆ្នាំ ២០១១ ហើយបើទោះបីជាពេលនេះ គាត់ក្លាយជាថ្នាក់ដឹកនាំ Juventus គាត់នៅតែលក់ Paul Pogba ដដែល។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ prosoccertalk