X-Men : Days Of Future Past បានទាក់ទាញ ចំណាប់អារម្មណ៍ របស់ទស្សនិកជន ជាច្រើននឹកស្មាន មិនដល់ ដែលរឿងនេះ មិនទាន់ដាក់ បញ្ចាំងផង ។ ឥលូវនេះ គំរោងថតរឿង X-Men បន្តទៀតត្រូវ បានគេដឹងថា បានរៀបចំ និងគ្រោងបន្ថែម តួសំដែងរួច រាល់បាត់ ទៅហើយ ។

តួអង្គថ្មី ដែលអ្នកដឹកនាំរឿង Bryan Singer និងផលិតករ Lauren Shuler Donner បានពិភាក្សាចង់ដាក់ បន្ថែមក្នុងរឿង ក្រោយនេះ មានឈ្មោះថា Gamebit ។ Gamebit គឺជាតួអង្គចោរចិត្តធម៌ ម្នាក់ដែលមាន ដើមកំណើតនៅ រដ្ឋ New Orleans សហរដ្ឋអាមេរិក ហើយបានចូលរួម ជាមួយនិង X-Men បង្ហាញ ខ្លួនលើកទី ១ នៅក្នុងរឿង X-Men កាលពីកំឡុងឆ្នាំ ១៩៩០ ជាង ហើយក្រោយមក ក៏បានក្លាយជា តួអង្គដែល ទស្សនិកជក ស្រឡាញ់ជាច្រើន ។ ព័ត៌មានពី តារាសំដែង ប្រុសស្អាត Channing Tatum ក៏បានផុសឡើងមក ដោយគាត់បាន ប្រាប់ថា បានជួបជាមួយនិង ផលិតករ Lauren Shuler Donner រួចហើយ ដែលគាត់ពិត ជាសប្បាយចិត្តណាស់ ហើយគាត់និងយល់ព្រម ភ្លាមប្រសិនបើ ទទួលបាន ការកោះហៅ អោយចូលសំដែង ជាតួ Gamebit មែននោះ ។ Channing បន្តថា Gamebit គឺជាតួអង្គ តែមួយគត់ ដែលគាត់ ស្រឡាញ់ជាងគេ ក្នុងចំណោម X-Men ទាំងអស់ ។

គួរបញ្ជាក់ ផងដែរថា Gamebit គឺជាតួអង្គល្បីមួយ ដែលជាចោរចិត្តធម៌ ហើយគ្មានថាមពល ពិសេស អ្វីដូចនិង តួអង្គ X-Men ដទៃឡើយ ហើយក៏ជាមនុស្សធម៌តា ដែលចូលចិត្ត ដើរលេង ផឹកស៊ីតែមាន ចិត្តសប្បុរស ចាំជួយគេ ។ តើទស្សនិកជន គិតយ៉ាងណាដែរ ចំពោះរឿង X-Men ក្រោយនេះដែល មានប្រុសស្អាត Channing Tatum សំដែងជា Gamebit ?

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton