ព័ត៌មានកំសាន្ត ៖ CULVER CITY, Calif., November 1, 2015 -- ផលិតកម្ម EON Metro-Gold - wyn-Mayer Studios និង Sony Pictures Entertainment របស់ លោក Albert R. Broccoli បានប្រ កាស ថ្ងៃនេះថា ខ្សែភាពយន្ត SPECTRE បានបំបែកឯកត្តកម្ម BOX OFFICE សឹងតែគ្រប់ទីផ្សារ នៃការផលិតភាពយន្តដែលបានចេញ ធ្វើឲ្យក្លាយទៅជាសមិទ្ធផលជា ប្រវត្តិសាស្រ្ត មួយ សម្រាប់ ប្រទេសអង់គ្លេស។

សរុបនៃការចាក់បញ្ចាំង នៅ ក្នុងតំបន់ចំនួន ៦ កន្លែង ខ្សែភាពយន្ត នេះបានរក ចំនូលបានចំនួន $80.4 លានដុល្លារ រួមមាន $67.7 លាន ពីតំបន់ SPRI និង $12.7 លាន នៅ ក្នុង តំបន់ដែលស្ទីឌី យ៉ូ MGM ជាអ្នកនាំចូល។

សម្រាប់ក្នុងប្រទេសអង់គ្លេស ខ្សែ ភាពយន្ត បាន រកចំនូលពីការបញ្ចាំងលើកដំបូង ប្រហែលជា £41.7 លានផោន (($63.8 លាន) ក្នុងសប្តាហ៍ដំបូងធ្វើឲ្យខ្សែភាពយន្តនេះបំបែកឯកត្តកម្មការចាក់ បើកសម្ភោធភាពយន្តដ៏ធំបំផុតនៅក្នុងប្រវត្តិ សាស្រ្ត BOX OFFICE ប្រចាំប្រទេសអង់គ្លេស។

SPECTRE ដណ្តើមយកឯកត្តកម្ម ការចាក់បើកសម្ភោធភាពយន្តដ៏ធំ បំផុត នេះ ពីខ្សែភាពយន្ត Harry Potter and the Prisoner of Azkaban ដែល បាន សមោ្ភធនៅក្នុងថ្ងៃច័ន្ទដូចគ្នា និង រកចំ នូល បានពីការលក់សំបុត្រថ្ងៃដំបូងចំនួន £23.882 លានផោន ។ SPECTRE ក៏ជាប់ជាខ្សែភាព យន្ត ដែលលក់ សំបុត្រ បានច្រើនបំផុតនៅក្នុង៧ថ្ងៃដំបូងនៅក្នុង ប្រវត្តិសាស្រ្ត BOX OFFICE ប្រចាំ ប្រទេស អង់គ្លេស ដណ្តើម យកជ័យជំនះពីខ្សែ ភាពយន្ត James Bond ភាគមុនគឺរឿង SKYFALL។

SPECTRE គឺជាខ្សែភាពយន្ត James Bond ទី២៤ ដែលជា franchise ខ្សែភាពយន្តដែលវែង ជាង គេ និងទទួលបានភាពជោគជ័យ ច្រើន បំផុតក្នុងវិស័យភាពយន្ត។ ខ្សែភាពយន្ត នេះបានចាក់ បញ្ចាំង លើក ដំបូងនៅរោងភាពយន្តចំនួន ៦៤៧ និង ផ្ទាំងសំពត់សរចំនួន ២៥០០ ដែលធ្វើឲ្យ ខ្សែ ភាព យន្តនេះទទួលបានចាក់បញ្ចាំងច្រើនជាងគេនៅក្នុងប្រទេសអង់គ្លេស និង អៀកទ្បង់។

SPECTRE មិនត្រឹង តែ បំបែកឯកត្តកម្ម BOX OFFICE នៅក្នុងប្រទេសអង់គ្លេសនោះទេ ប៉ុន្តែគឺ បំបែកឯកត្តកម្ម BOX OFFICE ជាប្រវត្តិសាស្ត្រ សឹង តែគ្រប់ទីផ្សារនៃការផលិតភាពយន្ត ដែល បាន ចេញជុំវិញពិភពលោក។

ចំនែកឯប្រទេសហូទ្បង់វិញ SPECTRE បានរកចំណូល បាន 3.3 លានអឺរ៉ូ (($3.7 លាន) ច្រើន ជាងខ្សែភាព យន្ត ភាគ មុនគឺរឿង Skyfall ដែល រក ចំណូល បាន $3.9 លាន រួម បញ្ចូលទាំង Previews។

ចំនែកឯទីផ្សារភាគខាងជើងវិញ ដែលនាំចូលដោយ MGM ខ្សែភាពយន្ត SPECTRE រកចំណូល បាន $12.7 លាន បង្កើតជាឯកត្តកម្មលក់ សំបុត្រ នៅក្នុងប្រទេសហ្វាំង ទ្បង់ និង នរវេយច្រើន ជាង Skyfall ដែលនៅហ្វាំងទ្បង់រកចំណូលបាន 2.35លានអឺរ៉ូ (($2.63លាន) និង នៅក្នុងនរវេយ រកចំណូលបាន $2.88 លានដុល្លារ។ ខ្សែភាពយន្តនេះក៏បានលក់សំបុត្រដាច់ច្រើន ជាងគេសំរាប់ ៣ថ្ងៃដំបូងនៅក្នុងប្រទេសដាណឺ ម៉ាកប្រហែលជា $4.21លានដុល្លារ ច្រើនជាង Skyfall នៅស៊ុយ អែឌវិញ SPECTRE រកចំណូលបានប្រហែល $2.97 លានដុល្លារដែលជាលទ្ធផល ដ៏ អស្ចារ្យមួយ លើសពីការលក់សំបុត្ររបស់ Skyfall ជាង៣០%។

ទាំងអស់គ្នាអាចទស្សនាSpectre បានដែលមានចាក់បញ្ចាំងគ្រប់ រោងភាព យន្តចាប់ពីថ្ងៃនេះ ត ទៅ។

ទស្សនា Trailer នៅទីនេះ

<object width="465" height="398" data="http://www.youtube.com/v/jAcOZs922Ak&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/jAcOZs922Ak&rel=1" /></object>

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅ កាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយ ក៏អាច add ចៃកុន ជាមិត្តក្នុង កម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជា សំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ប្រភព ៖ Westec Media Limited