CamNews
Samsung ឧទ្ទេសនាម Galaxy A8 កម្រាស់ 5,9mm​ កាមេរ៉ា16MP និង 5 MP
ក្រុមហ៊ុន Samsung ទើបតែបញ្ចេញលក់ Galaxy A8 ដែលជាស្មាតហ្វូន ស្ដើងបំផុតនាបច្ចុប្បន្ន​
របស់ក្រុមហ៊ុននេះ។ Galaxy A8 គឺជាស្មាតហ្វូនដែលមានអេក្រង់ធំបំផុត (5,7 inch) ក្នុងស្រឡាយ
Galaxy A របស់ Samsung  (មុននេះ Samsung ធ្លាប់បានបញ្ចេញលក់ Galaxy A5, A7)។
Samsung Galaxy A8 មានកម្រាស់ត្រឹមតែ 5,9mm ប៉ុណ្ណោះ ចំណែកទំហំពិតរបស់វា គឺ 158 x
77 x 59 mm និងមានទម្ងន់ 151 gram។ គែមស្មាតហ្វូននេះ ធ្វើឡើងអំពីលោហធាតុ មានរូបរាង
យ៉ាងស្រស់ស្អាត គួរជាទីចាប់ចិត្ត។ ម៉ាស៊ីននេះ ប្រើប្រាស់អេក្រង់ Super AMOLED 1080p
ប្រូសេសឺរ 8 core Snapdragon 615 (1,5 Ghz), RAM 2GB និងមានពីរកំណែគឺ 16 GB និង
32 GB។ Galaxy A8 មានរន្ធ microSD និងប្រើថ្ម 3050 mAh។
សមត្ថភាពថតរូប "selfie" របស់ Galaxy A8 ត្រូវបានវាយតម្លៃថា​ ប្រហាក់ប្រហែលនឹង Galaxy
S6 ដោយបំពាក់កាមេរ៉ាមុខ 5 MP។ ចំណែកកាមេរ៉ាក្រោយ មានកម្រិត 16 MP ប្រើសេនសឺរ
ISOCELL។ ក្រៅពីនេះ  Galaxy A8 ក៏ត្រូវបានបំពាក់មុខងារការពារភាពសម្ងាត់ ដែលមាន
សេនសឺរក្រយៅដៃនៅលើប៊ូតុង Home។
ម៉ាស៊ីននេះ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android 5.1 Lollipop ដែលមានអ៊ីនធឺរហ្វេស TouchWiz
របស់ Samsung ផ្ទាល់។ ក៏ប៉ុន្តែ មកដល់ពេលនេះ តម្លៃលក់របស់ស្មាតហ្វូននេះ មិនទាន់ត្រូវ
បានប្រកាសឱ្យដឹងជាផ្លូវការនៅឡើយ៕
ប្រែសម្រួលដោយ ៖ តារា