CamNews

រថយន្តបុកស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ ខណៈធ្វើដំណើរទៅ សម្រាលកូនជាលើកដំបូង

អន្តរជាតិ ៖​ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស  ស្កាយ ដែលទើបតែបានចេញ
ផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា គូស្វាមីភរិយាមួយគូត្រូវបាន
រកអោយឃើញ បានជួបនូវឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍  រហូតដល់ថ្នាក់បាត់បង់អាយុជី
វិត ខណៈពេលដែលពួកគេក៏កំពុងតែធ្វើដំណើរទៅកាន់មន្ទីរពេទ្យដើម្បីសម្រាលកូនជាលើក
ដំបូងរបស់ខ្លួន តែសំណាងល្អ​កូនក្នុងផ្ទៃមិនបានស្លាប់បាត់បង់អាយុជីវិតនោះទេ ។

គួរបញ្ជាក់ផងដែរថា    ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ  បានកើតឡើងនៅក្នុង
ក្រុងញ៉ូវយ៉ក  សហរដ្ឋអាមេរិក   ស្របពេលដែលរថយន្តបង្កហេតុបានបើកគេចខ្លួនបាត់ស្រ
មោល  ខណៈពេលដែលមកទល់នឹងពេលនេះ  វាស្ថិតនៅក្រោមការតាមប្រមាញ់ពីភ្នាក់ងារ
មានសមត្តកិច្ចនៅឡើយ។

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា គូស្វាមីភរិយាមួយគូនោះ មានឈ្មោះ Nathan
Glauber and Raizy Glaube ពួកគេទាំងពីរនាក់មានវ័យ២១ ឆ្នាំ និងត្រូវបានរកអោយឃើញ
ថា បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយបន្ទាប់ពីបានបញ្ជូនទៅសង្រ្គោះជាបន្ទាន់នៅឯមន្ទីរ
ពេទ្យក្បែរកន្លែងកើតហេតុ   តែទោះជាយ៉ាងណា  សំណាងល្អ  កូននៅក្នុងផ្ទៃមិនបានស្លាប់
បាត់បង់ជីវិត​ បន្ទាប់ពីមានការជូយសង្គ្រោះពីក្រុមវេជ្ជបណ្ឌិត៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ