CamNews

រឹបអូស​ថ្នាំបុរាណ​ចិន​​សម្រាប់​បង្កើន​ផ្លូវភេទ​បុរស​ស្រ្ដី

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់ក្រ​សួង​មហាផ្ទៃ​ ​បាន​រឹបអូស​ឱសថ​ក្លែងក្លាយ​រាប់ពាន់​ប្រភេទ​ ​រួម​ទាំង​ថ្នាំ​បង្កើន​ផ្លូវភេទ​ផង​ដែរ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃអង្គារ​ ​លោក​ ​ម៉ាក់​ ​សោភ័ន​ ​រដ្ឋលេខាធិការ​ក្រសួងការងារ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​បាន​និយាយ​ថា​ ​កាលពី​ថ្ងៃទី​ ​២៧​ ​ខែមីនា​ ​ប៉ូលិស​បាន​ធ្វើការ​ឆ្មក់​ចូល​ហាង​ចំនួន​ ​៣​ ​កន្លែង​ ​ជា​ហាង​លក់​ឱសថ​បុរាណ​ចិន​ ​និង​ថ្នាំ​បង្កើន​ផ្លូវភេទ​។​

​លោក​ ​សុ​ផា​ណា​ ​បាន​មានប្រសាសន៍​ថា​ ​”​បន្ទាប់​ទទួល​បាន​ព័ត៌មាន​ពី​ភ្នាក់ងារសម្ងាត់​របស់​យើង​ ​ហើយ​កងកម្លាំង​ប្រដាប់​អាវុធ​ ​បាន​ឆ្មក់​ចូល​ហាង​លក់​ឱសថ​បុរាណ​ចិន​ ​៣​ ​កន្លែង​ ​ក្នុង​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​”​ ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​យើង​បាន​រក​ឃើញថា​ ​ថ្នាំ​ដែល​មិន​មាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ ​រួមមាន​ថ្នាំ​ដែល​ផុតកំណត់​ ​និង​ថ្នាំ​បង្កើន​ផ្លូវភេទ​បុរស​ ​និង​ស្ត្រី​ផង​ដែរ​”​ ​។​ ​យើង​បាន​រឹបអូស​ថ្នាំ​បង្កើន​ផ្លូវភេទ​ចំនួន​ ​១៨.១៦០​ ​គ្រាប់​ ​និង​ឱសថ​បុរាណ​ចិន​ផ្សេង​ៗ​ទៀត​»​។​

​លោក​ ​សុ​ផាន់​ណា​ ​បាន​បន្ថែម​ថា​ ​អ្នកជំនាញ​នឹង​យក​ថ្នាំ​ទាំងនោះ​ទៅ​ធ្វើ​ពិសោធន៍​ ​នៅ​មន្ទីរពិសោធន៍​ ​ដើម្បី​កំណត់​ថា​ ​តើ​វា​ក្លែងក្លាយ​ ​និង​បង្ក​បញ្ហា​សុខភាព​ដល់​អ្នកប្រើ​ប្រាស់​ឬ​អត់​។​

​លោក​បាន​និយាយ​ថា៖​ ​”​កងកម្លាំង​របស់​យើង​កំពុងតែ​រៀបចំ​ឯកសារ​ ​រួច​នឹង​បញ្ជូន​សំណុំរឿង​ទាំងនោះ​ទៅ​តុលាការ​”​ ​។​

​កាលពី​ឆ្នាំមុន​ក្រសួងសុខាភិបាល​ ​បាន​ណែនាំ​អ្នកប្រើ​ប្រាស់​ ​មិន​ឱ្យ​ទិញ​ផលិតផល​បង្កើន​ផ្លូវភេទ​បុរស​ឈ្មោះថា​ ​Good​ ​Man​ ​ពីព្រោះ​វា​មិនបាន​ចុះបញ្ជី​ ​ជាមួយ​ក្រសួង​ ​ហើយ​អាច​នាំទៅរក​ផល​ប៉ះពាល់​ដល់​សុខភាព​៕ ​

ប្រភព ៖ ហ្រ្វេសញ៉ូវអាសុី