CamNews

អ៊ី ណូ រង​ការ​រិះ​គន់​រឿង​ផាត់​មុខ​ហោះ

(ភ្នំពេញ)៖ តារាចម្រៀងប្រុសលេចធ្លោជាងគេក្នុងផលិតកម្មសាន់ដេ លោក អ៊ី ណូ មិនទាន់មានអ្នកបំបែកឯកត្តកម្ម​របស់​លោក​ខាង​ព័ត៌មាន​រិះ​គន់​បាន​ឡើយ ព្រោះ​ក្នុ​ង​រយៈ​ពេល​តែ​មួយ​ភ្លែតលោកមាន ព័ត៌មានរិះគន់លោកជាច្រើន មា​ន​ទាំង​បទ​ចម្រៀង “អូន​កុំ​យំ” ដែល​លោក​ស្រែក​ដាច់​បំពង់ក​ចោល​លើឆាក​នៅ​បាយ័ន និង​ស្ទីល​រាំ​ចម្លែកៗ​លោក​ដែលធ្វើឲ្យមហាជនហាក់ដិតដាមជាប់​ក្នុង​អារម្មណ៍ បូក​រួម​ទាំង​សំឡេងរិះ​គន់​មិនធម្មតាដែរ ។

លោក អ៊ី ណូ ជាតារាចម្រៀងដំបូងក្នុងផលិតកម្មដាយមិន តែលោកមាន​ឈ្មោះ​បោះ​សំឡេង តាម​បណ្ដា​ខេត្ត​មុន​នឹង លោក​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ តែ​អ្វី​ដែល​គេ​កត់​សំគាល់ ក្រោយលោកបានបោះជំហានចូលក្នុង​ផលិត​កម្ម សាន់​ដេ លោក​បាន​វិវត្តន៍​ខ្លួន​ក្លាយ​ជា​តារា​សម្ដែង​បន្ថែមទៀត ។ លោកចូលចិត្តសម្ដែងជាតួឡប់ៗ ឬអត់សូវគ្រប់ តែពិតជាសម្ដែងបានសមល្អឥត​ខ្ចោះ​តែ​ម្ដង ។ តែ​តាំង​ពី​ចូល​ក្នុង​ផលិត​កម្ម​សាន់​ដេ លោកក៏មានភាពប្លែកៗ ក្នុងអាជីពចម្រៀង ដូចជាការតុបតែងខ្លួនប្លែក និង​សំឡេង​ច្រៀង​ប្លែកៗ​ក៏​លេច​ឡើង​ជា​បន្ត​បន្ទាប់ ។

ថ្មីៗតារាចម្រៀង អ៊ី ណូ បានចូលរួមក្នុងការប្រគំតន្ត្រីនៅតាមបណ្ដាខេត្ត ហើយ​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​សុំ​លោក​ថត​រូប​ជា​មួយ ហើយ​ក៏​បាន​យក​មក​ផុស​ក្នុង​បណ្ដាញ​សង្គម តែ​គួរ​ឲ្យ​ចង់​សើច​សម្រាប់​លោក អ៊ី ណូ ព្រោះមុខលោក សឡើងហោះ ស​ដូច​ខ្មោច​ជប៉ុន អ្នក​គាំ​ទ្រ​រូប​នោះ​បាន​និយាយ​ថា លោកសុំទោស ដែលលោកបានបង្ហោះរូបភាពនោះ លោកដឹងថា វា​មិន​ស្អាត​ទេ តែ​លោក​មិន​ដែល​បាន​ថត​ជា​មួ​យលោក អ៊ី ណូ ទេ ចឹងលោកត្រូវតែផុស ។

ក្រោយរូបថតនោះបានចូលក្នុងបណ្ដាញសង្គម មានអ្នកចែករំលែករូបភាពនោះជិត២០០០នាក់ តែ​អ្វី​ដែល​ចំលែក ក្នុង​ចំណោម​១០០០នាក់​ជាង​នោះ បាន​សើច​ចំអក​ឲ្យ​លោក អ៊ី ណូ ថាមុខហោះ លាបម្សៅមី ម្សៅឆា និងមានសំឡេងរិះ​គន់​យ៉ាង​ច្រើន​ទៀត​ផង តែ​គេ​មិន​បាន​ឃើញ​លោក អ៊ី ណូ មាន​ប្រតិកម្ម​យ៉ាង​ណា​ទេ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី