CamNews

តើ​គូស្នេហ៍​រួមរ័ក​គ្នា​មុន ឬ​ក្រោយ​ពេល​រៀបការ មួយ​ណា​មាន​សុភមង្គល​ជា​ង ?

(​សុខភាព​ផ្លូវភេទ​)៖ មនុស្ស​កាន់តែ​ច្រើន បាន​ប្រឡូក​នឹង​ជីវិត​លើ​គ្រែ​មុន ពេល​ដែល​មាន​ការរៀប ចំ​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​។ ការសិក្សា​បាន​បង្ហាញថា គូស្នេហ៍​ទាំងសងខាង​ណា ដែល​មិន​ធ្លាប់​មាន​ការ​រួមភេទ និង​ចាំ​ដល់​ពេល​រៀបការ គឺ​នឹង​ទទួលបាន​សុភម្គ​ល និង​ភាពស្រណុកសុខស្រួល នៃ​ខាង​ផ្លូវភេទ​នេះ ជាង​គូស្នេហ៍​ណា​ដែល​ធ្លាប់ បាន​រួម​ភេទ​មុនពេល​រៀបការ​។​

​លើសពីនេះ គូស្នេហ៍​ណា​ដែល​ពន្យារ​ការ​រួមភេទ​រហូតដល់​យប់​ផ្សំ​ដំណេក គឺ​មាន​ទំនាក់ទំនង​ប្តី​ប្រពន្ធ​ស្ថិតស្ថេរ​ជា​ង​អ្នក​ដែល​រួមភេទ​មុនពេល​ រៀបការ និង​ជា​ការ​រៀបការ​ដ៏​មាន​សុភមង្គល​ជា​ង​គូស្នេហ៍​ណា​បាន​រួមភេទ​មុន​ពេល​ រៀបការ​។​

ក្នុង​ការសិក្សា​នេះ គេ​បាន​ស្ទង់​មតិ​ទៅលើ​គូស្នេហ៍ ដែល​ទើបតែ​រៀបការ​ប្រមាណ​ជា​២.០៣៥​នាក់ ។ ក្រោយមក​គេ​រកឃើញ​ថា​៖ អ្នក​ដែល​ចាំ​រួមភេទ​រហូតដល់​រៀបការ គឺ​អត្រា​នៃ​ភាពស្រណុកសុខស្រួល នៃ​ការ​រួមភេទ​មាន​១៥​ភាគរយ ខ្ពស់​ជាង​អ្នក​ដែល​មាន​ការ​រួមភេទ​មុន​ពេល​រៀបការ​, ទំនាក់ទំនង​មាន​ស្ថិរភាព​ជាង​២២​ភាគរយ​, អត្រា​នៃ​ការពេញចិត្ត​នឹង​ការទំនាក់ទំនង របស់​ពួកគេ គឺ​ខ្ពស់ជាង​២០​ភាគរយ​៕​

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី