(កាណាដា)៖ បុរសវ័យ២១ឆ្នាំម្នាក់ គឺលោក Chris Minnini រស់នៅកាណាដា បានចែករំលែករូបភាព ឪពុកម្តាយរបស់ខ្លួន ដែលកំពុងស្ថិតនៅក្នុង មន្ទីរពេទ្យមួយ តាមរយៈបណ្តាញសង្គម បង្ហាញពីទឹកចិត្តស្រឡាញ់គ្នា របស់ពួកគាត់ រហូតដល់វិនាទីចុងក្រោយ ធ្វើឲ្យមហាជន មានអារម្មណ៍ក្តុកក្តួល ខ្លាំងណាស់។

តាមរយៈរូបភាព បានបង្ហាញពីបុរសស្ត្រី វ័យចំណាស់មួយគូ កំពុងកាន់ដៃគ្នាយ៉ាងស្អិត ដែលពួកគាត់ចង់បង្ហាញក្តី ស្រឡាញ់ជាលើកចុងក្រោយ មុននឹងលាគ្នា គ្មានថ្ងៃត្រឡប់ ដែលហេតុការណ៍នេះកើតឡើង នៅក្នុងមន្ទីរពេទ្យ Kingston ក្នុងរដ្ឋ Ontario។

Chris និយាយថា គាត់ចែក រំលែករូបភាពមួយនេះ ដើម្បីឲ្យខ្លួនបានចងចាំ ស្នេហារបស់ឪពុកម្តាយគាត់ ដែលមានចំពោះគ្នាយ៉ាងស្មោះស្ម័គ្រ ព្រោះឪពុកគាត់អាយុ៥៨ឆ្នាំ ឈ្មោះ Jim Minini កើតរោគមហារីកសួត រយៈពេល៨ឆ្នាំ ហើយពេលនេះដល់នាទីចុងក្រោយ នៃជីវិតរបស់ គាត់ដែលគ្មានប្រាថ្នាអ្វី ក្រៅពីកាន់ដៃប្រពន្ធមុនពេលលាចាកលោកនោះទេ។

អ្វីដែលរឹតតែ ក្តុកក្តួលទៀតនោះ គឺម្តាយរបស់គាត់ ឈ្មោះ Cindy ក៏រងកើតជំងឺបេះដូងដែរ ហើយត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យមួយទៀត ខណៈដែលឪពុកឈឺធ្ងន់នោះ តែក្រោយមកក៏ផ្ទេរម្តាយ មកមន្ទីរពេទ្យជាមួយឪពុកវិញ ដើម្បីសម្រេចក្តីបំណងគាត់ ជាលើកចុងក្រោយហើយ Chris ក៏បានថតរូប ដ៏រំជួលចិត្តនេះទុក ដើម្បីបង្ហាញវាដល់ម្តាយ ពេលដែលគាត់ធូរស្រាល ពីជំងឺឡើងវិញ ប៉ុន្តែឪពុកគេបានលាចាកលោកនេះ ទៅហើយ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង