CamNews

គ្រូមន្តអាគម និងជាមនុស្ស​ជំនិត ​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ស្នើ​តុលាការ....

(ភ្នំពេញ)​៖ គ្រូ​មន្តអាគម ​និង​ជាមនុស្ស​ជំនិត​បំផុត​របស់​លោក​ អាំង​ មាលតី​ អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ពេជ្រ​ ព្រហ្ម​មុន្នី​ បាន​ស្នើ​តុលាការ​ស្រូប​ទោស​មក​នៅ​ត្រឹម​២ឆ្នាំ​ ដើម្បី​ឆាប់​បាន​ចេញ​ពី​ពន្ធនាគារ​ដោយ​មូលហេតុ​មាន​ជំងឺ​ ។​

អនុរក្ស​ពន្ធនាគារ​ព្រៃស​នៅ​រសៀល​ថ្ងៃ​ទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ បាន​បញ្ជូន​ទណ្ឌិត​ ពេជ្រ​ ព្រហ្ម​មុន្នី​ មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ ដើម្បី​ជំនុំជម្រះ​លើ​បណ្តឹង​សុំ​ស្រូប​ទោស​ ។

លោក​ ពេជ្រ​ ព្រហ្ម​មុន្នី​ ​ធ្លាប់​បាន​តុលាការ​ផ្តន្ទា​ទោស​ពីរ​សំណុំរឿង​ផ្សេង​គ្នា​។​ សំណុំរឿង​ទី​១​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស៥ឆ្នាំ តែអនុវត្តទោសត្រឹមពីរឆ្នាំ​ប៉ុណ្ណោះ​ ពី​បទ​ ​«ជំនួញឥទ្ធិពលអកម្ម» តាមមាត្រា៥៩៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។

សំណុំរឿង​ទី​២​ ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​១៨ខែ តែអនុវត្តទោសក្នុងពន្ធនាគារតែ១០ខែប៉ុណ្ណោះ ពីបទជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ។

ដោយសារ​ជនជាប់ចោទ ​និង​ព្រះ​រាជ​អាជ្ញា​ ពុំ​បាន​ប្តឹង​ឧទ្ធរណ៍​ សាលក្រម​នេះ​បាន​ចូល​ជា​ស្ថាពរ​ ហើយ​ជនជាប់ចោទ​ ពេជ្រ​ ព្រហ្ម​មុន្នី​ បាន​ក្លាយ​ជា​ទណ្ឌិត​ ។

ដោយ​ឡែក​ នា​ពេល​សវនាការ​ ទណ្ឌិត​ ពេជ្រ​ ព្រហ្ម​មុន្នី​ ស្នើ​តុលាការ​ស្រូប​ទោស​មក​នៅ​ត្រឹម​២ឆ្នាំ​ ដើម្បី​ឆាប់​បាន​ចេញ​ពី​ពន្ធនាគារ​ ដោយ​មូលហេតុ​មាន​ជំងឺ​។​ ប៉ុន្តែ​តុលាការ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ដោយ​លោក​ចៅក្រម​ គឹម​ រ័ត្ន​ណារិន​ បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ខាងមុខ​នេះ​វិញ​។​ សាធារណជន​​ រង់ចាំ​មើល​ថា​ តើ​តុលាការ​នឹង​សម្រេច​យ៉ាងណា​ ដូចម្ដេច​ចំពោះ​ករណី​នេះ​៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី