CamNews

ប្រពន្ធ-កូន មិត្ត​ស្រី និង​សមាជិក​គ្រួសារ ត្រូវ​បាន​ហាម​ឃាត់​ក្នុង Euro 2016

(ខាឌីប)៖ ប្រពន្ធ-កូន មិត្តស្រី និងសមាជិកគ្រួសារ ត្រូវបានគេហាមឃាត់ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីប អឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងនាពេលខាងមុខនេះ សម្រាប់ក្រុមជម្រើសជាតិវ៉េល នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក Chris Coleman ថ្លែង​ប្រាប់​សារ​ព័ត៌​មាន BBC ។

លោក Coleman បានបញ្ជាក់ថា “យើងលេង៣ប្រកួតក្នុងរយៈពេល១០ថ្ងៃនៅទីនោះ ដូច្នេះវាគ្មានពេលដើម្បីធ្វើរឿង​ផ្សេង​នោះ​ឡើយ សូម្បី​មក​កាន់​សណ្ឋា​គារ ក៏​ស្ទើរ​តែ​គ្មាន​ពេល​ដែរ ព្រោះថានេះជាលើកទី១ ក្នុងដែលជម្រើសជាតិវ៉េល បានលេងក្នុងព្រឹត្តិការណ៍នេះ ចាប់តាំងពីឆ្នាំ១៩៥៨មក ក្នុង World Cup” ។

ទន្ទឹមនឹងនោះដែរ ពិធីការិនីទូរទស្សន៍ Sky Sports នាង Charlotte Coleman ក៏មិនបានអនុញ្ញាតឲ្យទៅយកព័ត៌មាន​ក្នុង​យុទ្ធនាការ​​ដែល​​មាន​​រយៈ​​ពេល​​៤​​ឆ្នាំ​​ម្តង ផងដែរ គ្រាដែលកីឡាករគ្រប់រូបមានរយៈពេល៦ថ្ងៃ ដើម្បី​ជួប​ជុំ​គ្រួសារ ក្រោយ​ពេល​បញ្ចប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស រុស្ស៊ី និងស្លូវ៉ាគី ។

ការសម្រេចមិនឲ្យកីឡាករពាក់ព័ន្ធពាក់ព័ន្ធនឹងគ្រួសារ ច្បាស់ជាប៉ះពាល់សម្រាប់កីឡាករខ្សែប្រយុទ្ធ Gareth Bale ដែល​នឹង​ប្រសូត្រ​បុត្រ​ដំបូង​របស់​គេ​ជា​មួយ នឹងភរិយា Emma Rhys-Jones ក្នុង​ពេល​អំឡុង​ប្រកួត តែ​លោក Coleman ក៏​មាន​គម្រោង​លុប​ចោល​ពិធី​ខួប​កំណើត​គម្រប់​ខួប​៤៦​ឆ្នាំ​របស់​គាត់​ផង​ដែរ ដែលជម្រើសជាតិវ៉េល ត្រូវជួបប្រកួតទល់នឹងស្លូវ៉ាគី នារាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ។

មុនចាប់ផ្តើមលេង Euro 2016 នៅប្រទេសនាថ្ងៃទី១០ មិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខ វ៉េល ក៏​ត្រូវ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ទល់​នឹង​ជម្រើស ជាតិស្លូវ៉ាគី ថ្ងៃទី២៤ ខែមីនា មុនធ្វើដំណើរទៅជួបម្ចាស់ផ្ទះអ៊ុយក្រែន នៅ៤ថ្ងៃបន្ទាប់ ៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី