CamNews

Angelina Jolie ៖ កូនៗគឺជាកូនសោ នៃសុភមង្គលគ្រួសារ

នៅក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដី OK កំពូលតារា Angelina Jolie បានថ្លែងថា ៖ "ចំពោះ
ខ្ញុំ កូនៗគឺជាកូនសោនៃសុភមង្គលរបស់គ្រួសារ។

កាលពីខ្ញុំនៅតូច ម្ដាយរបស់ខ្ញុំ បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីខ្ញុំ និង​បងប្រុសរបស់ខ្ញុំ ហើយពេល
នេះ ខ្ញុំក៏បានខំប្រឹងសម្រាប់កូនៗរបស់ខ្ញុំ ដូចគាត់ដែរ។ គ្រួសារយើង ជួបការលំបាកយ៉ាងខ្លាំង នៅ
ពេលបានផ្ដល់កំណើតដល់កូនភ្លោះ គឺ Knox និង Vivienne ប៉ុន្ដែ យើងបានឆ្លងផុតការលំបាកនោះ
ទៅហើយ"។

កំពូលតារា Angelina Jolie បន្ដថា ប្រការសំខាន់ ក្នុងការថែទាំកូនៗ នោះគឺ ការចំណាយពេល
អោយបានច្រើនដើម្បីនៅជាមួយពួកគេ។ នាងថ្លែងថា ៖ "ខ្ញុំមិនមានការសោកស្ដាយអ្វីនោះទេ នៅពេលបដិសេធ មិនទទួលការអញ្ជើញអោយទៅថតកុន ខណៈដែលយើង ចំណាយពេល
ដើម្បីថែទាំកូនៗ"។

"កូនទាំងអស់ គឺជាមនុស្សសំខាន់របស់យើង ទោះជាមានការលំបាកច្រើន ប៉ុន្ដែ យើងនៅតែអាច
ដោះស្រាយបាន។ ប្រការដែលយើង ខ្វះខាតនោះគឺ ដំណេក ជាពិសេស​ គឺនៅពេល សម្រាលកូន
ភ្លោះ តែទោះជាបែបនេះក្ដី យើងទទួលបានសុភមង្គលខ្លាំងណាស់"។

នៅពេលដែលអ្នក មានគ្រួសារ មានកូន អ្នកប្រាកដជាត្រូវចំណាយពេលនៅក្បែរកូនៗអោយ
បានច្រើន ប្រសិនចង់អោយពួកគេមានភាពកក់ក្ដៅ និងដើម្បីការពារពួកគេពីប្រការមិនល្អផ្សេងៗ ដែលអាចកើតមាននៅជុំវិញពួកគេ ដូចជា គ្រោះថ្នាក់(ពេលពួកគេនៅតូច) ការទទួលឥទ្ធិពលមិន
ល្អពីកន្លែងដែលពួកគេទៅ។ល។ ថ្វីបើមានការមមាញឹកយ៉ាងណា អ្នកក៏គួរតែយកចិត្តទុកដាក់
ចំពោះកូនៗ ដើម្បីទទួលបានសុភមង្គលច្រើនជាងមុន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT