CamNews

Boeing នឹងឈ្នះគម្រោង “តាក់ស៊ីអវកាស” របស់ NASA ក្នុងការដឹកមនុស្ស និងទំនិញ ឡើង ISS

ក្រោយពីក្រុមយានអវកាស Space Shuttle ចូលនិវត្តន៍ ទីភ្នាក់ងារអវកាសអាមេរិក ចង់មាន
យានអវកាសដឹកជញ្ជូនជំនាន់ថ្មី ហើយ Boeing គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមបណ្ដាក្រុមហ៊ុន
ដែល​កំពុងចូលរួមការប្រកួតតាមមហិច្ឆតារបស់ NASA ។

យាន​អវកាស​របស់ Boeing នឹង​ហោះ​សាក​ល្បង ក្នុង​ឆ្នាំ ២០១៧

ក្រុមហ៊ុន Boeing ទទួលបានជោគជ័យក្នុងការវាយតម្លៃដ៏សំខាន់មួយចំនួន ដែលនឹងជួយឱ្យក្រុម
ហ៊ុននេះ អាចធ្វើពាណិជ្ជកម្ម ហោះហើរទៅកាន់ស្ថានីយ៍អវកាសអន្ដរជាតិ ISS ។ ក្រៅពី Boeing
ក៏មានក្រុមហ៊ុនជាច្រើន ចូលរួមក្នុងការប្រកួតប្រជែង ដើម្បីបានបម្រើការឱ្យ NASA នេះផងដែរ
ក្នុងនោះរួមមាន ក្រុមហ៊ុន SpaceX, Sierra Nevada Corp និងក្រុមហ៊ុន Blue Origin ។

យាន​អវកាស​របស់ Boeing នឹង​អាច​ដឹក​មនុស្ស បាន​ ៧​នាក់

បំណងរបស់ NASA គឺ ចង់មានយានអវកាសតាក់ស៊ីខ្លួនឯង ដើម្បីបញ្ជូនក្រុមអវកាសចរ និង
ទំនិញ ឡើងទៅកាន់ ISS ដោយមិនចាំបាច់ពឹងលើជនជាតិរុស្ស៊ី ដូចបច្ចុប្បន្ន។ កម្មវិធីអវកាស
ដែលមានតម្លៃច្រើនពាន់លានដុល្លារនេះ កាន់តែមានសារសំខាន់ និងបន្ទាន់មួយ នៅពេលរុស្ស៊ី
និងអ៊ុយក្រែន មានបញ្ហានៅ គ្រីមេ (Crimea) និងតំបន់ភាគខាងកើតអ៊ុយក្រែន។

យាន​អវកាស​ CST-100 នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​នាំ​មនុស្ស​ទៅ​កាន់ ISS ប៉ុន្ដែ Boeing ក៏​នឹង​ប្រើ​ប្រាស់
​​វា ដើម្បី​ដឹក​អវកាស​ចរ ទៅ​កាន់ យាន​អវកាស​ឯក​ជន ដូចជា​ ស្ថានីយ៍​របស់ Bigelow Aerospace
ដែល​នឹង​​បាញ់​បង្ហោះ​ឡើង នា​ពេល​ខាង​មុខ

Stephanie Martin អ្នកនាំពាក្យរបស់ NASA ឱ្យដឹងថា ទីភ្នាក់អវកាសអាមេរិក បានបង្កើតគម្រោង
ដើម្បីជ្រើសរើសក្រុមហ៊ុនមួយ ឬច្រើនជាងមួយ ក្នុងចំណោមបណ្ដាក្រុមហ៊ុនដែលចូលរួមប្រកួត
ប្រជែង ក្នុងបំណងពន្លឿនដំណើរការ ឱ្យបានសម្រេច ក្នុងខែកញ្ញាខាងមុខ។ Stephanie Martin
ក៏អះអាងថា ក្រុមហ៊ុន Boeing សម្រេចបាននូវការវាយតម្លៃផ្នែករចនាដ៏សំខាន់ ចំពោះកម្មវិធីពា
ណិជ្ជកម្មអវកាស CCiCap របស់ NASA ។

ផ្នែក​ខាង​ក្នុង (កន្លែង​អង្គុយ​របស់​អវកាស​ចរ) នៃ​យាន​អវកាស​របស់ Boeing

ទំព័រ Daily Mail ដកស្រង់សម្ដីរបស់ John Mulholland អនុប្រធាន និងជានាយកគ្រប់គ្រងកម្មវិធី
ពាណិជ្ជកម្មអវកាសរបស់ក្រុម​ហ៊ុន Boeing ឱ្យដឹងថា ក្រុមហ៊ុននេះ សម្រេចបាន ៩៦% នៃការ
រចនាសម្រាប់បណ្ដាម៉ូឌុល (module) ដឹកជញ្ជូនទំនិញ ក្នុងអំឡុងពេលត្រួតពិនិត្យ។ ចំណែករចនា
ម៉ូឌុល សម្រាប់ដឹកអវកាសចរ គឺសម្រេចបាន ៨៥% ។

ការ​ប្រកួត​ដើម្បីបាន​ចូល​ទៅ​​ជំនួស​យាន​អវកាស Space Shuttle ក៏​មាន​ក្រុម​ហ៊ុន SpaceX ផង​ដែរ

John Mulholland មានជំនឿថា ក្រុមហ៊ុន Boeing  នឹងរចនាយានអវកាសពាណិជ្ជកម្មរួចរាល់
ហើយនឹងហោះហើរសាកល្បង នៅក្នុងឆ្នាំ ២០១៧។ តាមគម្រោង ក្រុមហ៊ុននេះ  នឹងប្រើប្រាស់
កាំជ្រួច Atlas 5  ដើម្បីរុញយានអវកាស ឱ្យឡើងដល់គន្លងគោចរ។

Dream Chaser ជា​យាន​អវកាស​របស់ Sierra Nevada Corporation Space Systems ក៏​មាន​ឈ្មោះ
ក្នុង​ការ​ប្រកួត​របស់​ NASA

គួររំលឹកថា ក្រៅពីគម្រោងរបស់ NASA ក្រុមហ៊ុន Boeing ក៏មានគម្រោងសហការណ៍ជាមួយក្រុម
ហ៊ុន Bigelow Aerospace សម្រាប់កម្មវិធី CST-100 ដើម្បីនាំមនុស្សឡើងទៅទេសចរណ៍នៅលើ
អវកាសផងដែរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail