CamNews

ប្លែកៗ ៖ ភូមិស្រីសក់វែងប្រទេសចិន បំបែកឯតទគ្គកម្ម​ពិភពលោក

ស្ត្រីៗ​ជនជាតិ​ចិន​បាន​បណ្តុះ​សក់​របស់​ពួកគេ​ទុក​យ៉ាង​វែង ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​
ឯតទគ្គកម្ម​ពិភពលោក​មួយ​ក្នុងនាម​ជា​ភូមិ​ ស្រីសក់វែង​ដំបូង​គេ​របស់​ពិភពលោក​។​

​ស្ត្រីៗ​ជនជាតិ​យ៉ៅ​ក្រហម ដែលជា​ជនជាតិភាគតិច​មកពី​ភូមិ​ហ័ង​លូ​យ៉ៅ (Huangluo Yao) នៅក្នុង
​ប្រទេស​ចិន មាន​សក់​ជា​មធ្យម​ប្រវែង​១,៦០​ម៉ែត្រ ហើយ​សក់​ដែល​វែង​ជាងគេ​បង្អស់​មាន​ប្រវែង 2​
ម៉ែត្រ​។  អ្វីដែល​ មិនគួរ​ឲ្យ​ជឿ​នោះ  ស្រីៗ​ទាំងនេះ​កាត់សក់​ត្រឹម​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយជីវិត​របស់
​ពួកគេ គឺ​នៅ​អាយុ​១៦​ឆ្នាំ មុន​ពេលដែល​ពួកគេ​ចាប់ផ្តើម​ស្វែងរក​ប្តី​ម្នាក់​។​

​លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មាន The Odditycentral បានបញ្ជាក់អោយដឹង
ថា វាគឺជា​អាថ៌កម្បាំង​បំផុត​ដែល​មានតែ​ប្តី​និង​កូន​របស់​ ពួកគេ​ប៉ុណ្ណោះ​ ដែល​អាច​មើល​សក់​ក្បាល
​របស់​ពួកគេ​បាន  បើសិន​បុរស​ម្នា​ក់បាន​ជួបប្រទះ​នារី​ម្នាក់​ ដែល​មិន​ពាក់​ក្រណាត់​ជួតក្បាល​ដោយ
​ចៃដន្យ បុរស​នោះ​នឹងត្រូវ​បាន​បង្ខំ​ឲ្យ​រស់នៅ​ជាមួយ​គ្រួសារ​នាង​រយៈពេល​បី​ឆ្នាំ  ក្នុងនាម​ជា​កូនប្រ
សារ​ប្រុស​របស់​គ្រួសារ​។​ ​សក់​ប្រពៃណី​បុរាណ ​ របស់​ពួកគេ​អាច​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ទម្លាក់​ចុះ​
តែ​នៅពេល​មាន​វត្តមាន ​គ្រួសារ​ជិតស្និទ្ធ​ប៉ុណ្ណោះ ប៉ុន្តែ​ស្រីៗ​ទាំង​នោះបាន​បោះបង់ចោល​ប្រពៃណី​
នេះ​នៅក្នុង​ឆ្នាំ​១៩៨៧​។​

ឥឡូវ​ស្រីៗ​ទាំងនោះ​ បានបង្ហាញ​សក់​ក្បាល​ដ៏​វែង​នៅក្នុង​ភូមិ​របស់​ពួកគេ​ យ៉ាង​ក្លាហាន​ ។ ពួកគេ​
ត្រូវបាន​ស្គាល់​ពាសពេញ​ប្រទេស​ចិន​ថា "​ភូមិ​សក់វែង​"​។​ ​ខណៈដែល​ស្ត្រី​ជាច្រើន​អាច​នឹង​ជួប​ការ
លំបាក​  ជាមួយនឹង​កិច្ចការ​តុបតែង​សក់​ដ៏​វែង​នេះ  ស្ត្រីៗ​ជនជាតិ​យ៉ៅ​ក្រហម​មើលទៅ​ធ្វើ​ម៉ូត​សក់
​របស់​ពួកគេ​បាន​ដោយ​ងាយស្រួល ខណៈដែល​ពួកគេ​ក្រ​បួ​ច​និង​កួច​ជាមួយផ្នួងសក់​របស់​ពួកគេ​។​

​ជនជាតិ​យ៉ៅ​ក្រហម​ជឿថា សក់វែង​របស់​ស្រីៗ​នាំមក​នូវ​អាយុ​យឺនយូរ ទ្រព្យសម្បតិ្ត​ស្តុកស្តម្ភ និង​
សំណាងល្អ​។​​ ​​បើ​សក់​កាន់តែ​វែង សំណាង​ក៏​អាច​នឹងមាន​កាន់តែច្រើន​ដែរ​។​ ​នៅ​អំឡុង​ខែ​រដូវក្តៅ
​និង​រដូវ​ស្លឹកឈើ​ជ្រុះ ពួក​ស្រីៗ​លាង​សម្អាត​សក់​របស់​ពួកគេ​នៅក្នុង​ទន្លេ​លីន​ជាំ​ង​ ។  ដើម្បីអោយ
ជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពក៏ដូចជាសកម្មភាពនៃការរស់នៅរបស់ភូមិមួយនេះ ប្រព្រឹត្តិទៅ
យ៉ាងណានោះ សូមតាមដានទស្សនាវីដេអូ ដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖

<object width="450" height="400" data="http://www.youtube.com/v/y45KMpCcBYU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/y45KMpCcBYU&rel=1" /></object>

ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral