នគរបាលសង្កាត់ Fukuoka ទើបបានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានសង្ស័យថា បានគប់
គ្រាប់បែកផ្សែងចូលក្នុងទីលានរបស់ស្ថានទូតចិននៅក្នុងសង្កាត់ Fukuoka របស់ជប៉ុន។

បុរសដែលត្រូវបានចាប់ខ្លួនគឺជាកម្មករសំណង់ ឈ្មោះ Yuya Fujita អាយុ ២១ឆ្នាំ។ នៅក្នុង
ករិយាល័យនគរបាល បុរសនេះបានឆ្លើយសារភាពថា ខ្លួនជាសមាជិកម្នាក់របស់បក្សនយោ
បាយមួយនៅជប៉ុន។

នគរបាលបានអោយដឹងថា Yuya Fujita ត្រូវបានចោទប្រកាន់ថា បានគប់គ្រាប់បែកផ្សែង
២គ្រាប់ចូលទៅក្នុងបរិវេណនៃស្ថានទូតចិននៅ Chuo Ward, Fukuoka កាលពីវេលាម៉ោង
៦ល្ងាច ថ្ងៃទី ១៧កញ្ញា។

ការវាយប្រហារនេះ ត្រូវបានធ្វើឡើងខណៈពេលមានបុគ្គលិកមួយចំនួន កំពុងធ្វើការនៅ
ខាងក្នុងស្ថានទូត ប៉ុន្ដែមិនបានបណ្ដាលអោយមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

http://thmeythmey.com/?page=detail&ctype=article&id=2370&lg=kh