(ភ្នំពេញ)៖ តារាសម្តែងប្រុសមានឈ្មោះល្បី និងមានចិត្តមនុស្សធម៌ លោក អ៉ឹម ជីវ៉ា ក្រោយពីរងនូវអំពើអយុត្តិធម៌ ត្រូវប្អូនប្រុសលោកឧកញ៉ាល្បីឈ្មោះម្នាក់ និងត្រូវជាសង្សារ តារាសម្តែង នាង ពេជ្រ អាវីហ្សា ប្រមាថគំរាមបាញ់សម្លាប់ នៅមុខក្លឹប៥៥ កាលពីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នោះ ឥឡូវត្រូវបានបញ្ចប់គ្នាហើយ ដោយលោកព្រមទទួលយក ត្រឹមពាក្យសុំទោស ពីសំណាក់បុរសចិត្តកំណាចម្នាក់នោះ ហើយក៏មិនមានការប្ដឹងប្ដល់ ទារសំណងជំងឺចិត្ត អ្វីឡើយ។

លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានម៉ោង មុននេះថា «រឿងរ៉ាវទាំងអស់ ត្រូវបានបញ្ចប់ត្រឹមល្ងាចនេះ ហើយដោយមានការសុំទោស និងយោគយល់គ្នារវាងខ្ញុំបាទ និងក្រុមគ្រួសារប្អូនរបស់ឧកញ៉ា ដែលល្បីឈ្មោះមួយរូប អ្នកដែលគំរាមសម្លាប់ខ្ញុំបាទ ដោយខ្ញុំបាទព្រមដកពាក្យបណ្តឹង ហើយក៏មិនត្រូវការសំណង សូម្បីតែមួយរយលុយខ្មែរ ដោយទទួលយកការសុំទោស ពីអ្នកដែលគំរាមបង្ករហេតុ!»។

តារាប្រុសលោក អ៉ឹម ជីវ៉ា បានបន្តថា «ខ្ញុំបាទក៏សូមថ្លែងអំណរគុណ ដល់លោកមេធាវី ស្ថាប័ននានា និងក្រសួងពាក់ព័ន្ធ ក៏ដូចជាអង្គការក្នុង និងក្រៅរដ្ឋាភិបាល សារពត៌មានទាំងអស់ ដែលបានសរសេរជួយចេញមុខការពារ និងបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំបាទ ជាពិសេសបងប្អូនទស្សនិកជន»។

«ខ្ញុំបាទក៏សូមសំណូមពរ ដល់លោកឧកញ៉ាមួយចំនួន ដែលមានកូន ប្អូន ឬក្មួយ ដែលមានចរឹតកោងកាច ប្រើអំណាច លុយកាក់ធ្វើបាបមើលងាយអ្នកក្រ សូមអប់រំ ប្អូន កូនឬក្មួយឲ្យល្អផង កុំចេះអាងតែមានលុយ ធ្វើបាបអ្នក្រខ្សត់។ ជាពិសេសឲ្យសមនឹងពាក្យ មានលុយ មានកិត្តិយស ឲ្យស័ក្តិសមតាមគោរមងារ ដែលព្រះមហាក្សត្រ ព្រះអង្គប្រទានជូន !»។ នេះជាការថ្លែងបញ្ជាក់ បន្ថែមពីលោក អ៉ឹម ជីវ៉ា។

សូមបញ្ជាក់ថា តារាសម្ដែង និងជាពិធីករ លោក អ៉ឹម ជីវ៉ា បានជួបនូវរឿងរ៉ាវមិននឹកស្មានដល់មួយ នាយប់ថ្ងៃទី០៤ ខែកញ្ញា បន្ទាប់ពីបានប៉ះពាក្យសម្ដីគ្នាខ្លាំងៗ ជាមួយបុរសម្នាក់ដែលគេស្គាល់ថា ជាគូស្នេហ៍របស់តារាសម្ដែង សាច់សខ្ចីសិចស៊ី នាង ពេជ្រ អាវីហ្សា និងត្រូវជាប្អូនប្រុស របស់លោកឧកញ៉ាសម្បូរទ្រព្យ មានឈ្មោះល្បីខាងជំនួញម្នាក់ផងដែរ រហូតដល់បុរសជាប្អូនប្រុសលោកឧកញ៉ា បានប្រើពាក្យប្រមាថកាតទានធ្ងន់ធ្ងរ និងគំរាមសម្លាប់ លោក អ៉ឹម ជីវ៉ា ទៀតផង។

ទង្វើមិនសមរម្យ អាងទ្រព្យសម្បត្តិ អាចអំណាចបងប្រុសជាឧកញ៉ាបែបនេះ បានធ្វើឲ្យមហាជនធ្វើការរិះគន់ធ្ងន់ៗ ចំពោះកាយវិការមិនអាចទទួលយកបាន ពីសំណាក់ប្អូនប្រុស លោកឧកញ៉ារូបនោះ ប៉ុន្តែដោយសារតែខ្លាចសំណាញ់ច្បាប់ និងមានការយោគយល់ ពីលោក អ៉ឹម ជីវ៉ា ផងនោះ ទើបលោកព្រមទទួលយក ការសុំទោសពីជនបង្កហេតុ ហើយស្នើកុំមានទង្វើបែបនេះ ជាមួយរូបលោក និងអ្នកដទៃបន្តទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង