(បរទេស)៖ ក្រោយពីបែកបាក់ជាមួយភរិយាមួយរយៈមកនេះ Brad Pitt ទើបតែបាន ជួបជាមួយនឹងកូនៗជាលើកដំបូង បន្ទាប់ពីពួកគេចាកចេញទៅរស់នៅជាមួយ Angelina Jolie ជាម្តាយធ្វើឲ្យតារាហូលីវូតក្នុងនាមជាឪពុករូបនេះ កើតអារម្មណ៍ពិបាកចិត្តជាខ្លាំង។

នាង Angelina បានដាក់ពាក្យប្តឹងលែងលះស្វាមីក្រោយពីកើតមានជម្លោះរវាង Brad Pitt និង Maddox ជាកូនជាហេតុធ្វើឲ្យអារម្មណ៍ជាម្តាយមានការខឹងសម្បារជាខ្លាំងនៅពេលឃើញឪពុកហ៊ានលើកដៃវាយកូនទើបនាងសម្រេចប្តឹងសុំលែងតែម្តង។ ពេលនេះ Brad Pitt ត្រូវបានអតីតភរិយាអនុញ្ញាតឲ្យជួបកូនត្រឹមតែ ២នាក់ប៉ុណ្ណោះក្នុងចំណោ មកូនៗទាំង៦នាក់ដែលស្ថិតក្រោមការគ្រប់គ្រងជាបណ្តោះអាសន្នរបស់ Angelina ជាម្តាយព្រោះតុលាការមិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ។

បច្ចុប្បន្ន Brad Pitt កំពុងស្ថិតក្រោមការស៊ើបអង្កេតពីក្រុម FBI បន្ទាប់ពីកើតហេតុការណ៍វាយកូនប្រុស Maddox ជាហេតុធ្វើឲ្យ Angelina សម្រេចចិត្តប្តឹងលែងលះនិងនាំកូនៗចាកចេញទៅរស់នៅកន្លែងថ្មីជាភូមិគ្រឹះដ៏ស្កឹមស្កៃដែលផ្តល់ភាពងាយស្រួលដល់ពួកគេច្រើនជាងរស់នៅជាមួយឪពុក៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង