CamNews

ចិន ៖ ភោជនីយដ្ឋានល្បី ជំនាញចម្អិនមុខម្ហូបធ្វើពីលិង្គសត្វគ្រប់ប្រភេទ

ក្រុង​ប៉េកាំង ៖ បើតាមប្រភពសារព័ត៌មាន The Odditycentral បានចេញផ្សាយនាពេល
កន្លងទៅបានអោយដឹងថា​ ភោជនីយដ្ឋាន​លិង្គ​នៅ​ទីក្រុង​ប៉េកាំង ដែល​មាន​ឈ្មោះ​ផ្លូវ​ការ​
ហៅថា Guolizhuang នោះ​មិន​ត្រឹម​តែ​បម្រើ​អាហារ​ប្លែកៗ​ដូច​ជា​ ខ​ក្បាល​ក្ដាន់ ចៀន​កូន
​ចៀម​ទាំង​មូល​ក្នុង​កន្សោម​គភ៌នោះ​ទេ ហាង​នេះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​ប្រើ​លិង្គ
​សត្វ​គ្រប់​ប្រភេទ មិន​ថា​សត្វ​ស្រុក ឬ​ព្រៃ ​មក​ចម្អិន​ជាអាហារ​ផង​ដែរ​។

លិង្គ​ឆ្កែ​ត្រូវ​បាន​គេ​បំពង​ជាមួយ​ម្រេច រួច​រៀប​ដាក់​ចាន​ទាំង​ក្រៀម​រឹង​អើត​ឆ្ងក់​តែ​ម្ដង។ ទាក់ទិន ​នឹង​
អាហារ​ពិសេស​នេះ អ្នក​រត់​តុ​នៅ​ភោជនីយដ្ឋាន​បាន​ថ្លែង​ប្រាប់​ភ្ញៀវ​ផងដែរថា ៖  ញ៉ាំ​លិង្គ​សត្វ​អាច​
ធ្វើ​អោយ​អ្នក​មាន​អំណាច​ខ្លាំង​ពូកែ។

លើសពីនេះទៅទៀត អ្វីដែល​ធ្វើ​អោយ​អ្នក​ទទួល​ទាន​កាន់​តែ​ព្រឺព្រួច​ដោយ​គ្រាន់​តែ​ឮ​ឈ្មោះ​ នោះ​គឺ
លិង្គ​ក្ដាន់​ឆៅ ដែល​ត្រូវ​បាន​គេ​ទទួល​ទាន​ជាមួយ​ទឹក​ជ្រលក់​វ៉ាសាប៊ី​មាន​រសជាតិ​ហឹរ​ពណ៌​ បៃតង​។​

គួរបញ្ជាក់ផងដែរថា ប្រសិន ​បើ​ភ្ញៀវ​ពិបាក​សម្រេច​ចិត្ត ​មិន​ដឹង​ថា​កុម្ម៉ង់​លិង្គ​សត្វ​អ្វី​នោះ ចុង​ភៅ​ក៏
​អាច​ចម្អិន​ម្ហូប​មួយ​ចាន​ធំ​ដែល​ចម្រុះ​ដោយ​លិង្គ​សត្វ​គ្រប់​ ប្រភេទ​តែ​ម្ដង​រួមមាន លិង្គជ្រូក ក្ដាន់ គោ
សេះ និង​សត្វ​តូច​ធំ​ដទៃ​ទៀត។

ទន្ទឹមនឺងពេលនេះដែរ  បើតាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមផងដែរថា មុខម្ហូបដែលមានតម្លៃ
ថ្លៃជាងគេប្រចាំហាងមួយនេះ    គឺមុខម្ហូបដែលចម្អិនដោយលិង្គខ្លា   ពោល  គឺវាមានតម្លៃលើសពី
$1,500 ​ទៅទៀត​   ហើយមុខម្ហូបមួយនេះត្រូវបានគេកុម្ម៉ង់ទិញ  ពីរ ទៅ បីដងថ្ងៃមួយខែ    ដោយ
ឡែក ដើម្បីមានឧកាសក្នុងការទទួលទានមុខម្ហូបមួយចាននេះរាល់អតិថិជនទាំងអស់ត្រូវតែបំពេញ
ពាក្យនៅក្នុងការកាតសមាជិក silver, gold ឬក៏ platinum ជាដើម។ ដើម្បីអោយជ្រាប កាន់តែច្បាស់
សូមតាមដានទស្សនានូវវីដេអូខាងក្រោយនេះ​ ដូចតទៅ ៖

<object width="450" height="400" data="http://www.youtube.com/v/Yc0KV3NvmNw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Yc0KV3NvmNw&rel=1" /></object>

ដោយ​ ៖ រិទ្ធី
ប្រភព ៖ odditycentral