CamNews

បុរស ២​នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់​ពី​ជួល​ក្មេងស្រី​វ័យ​១៧​ឆ្នាំ ដោយ​រួម​ភេទ​ជាមួយ​បុរស ៣០​នាក់

(​ជប៉ុន​)៖ អ្នក​រៀបចំ​ពិធី​ជប់លៀង​មួយរូប នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បន្ទាប់ពី​គេ​បាន​ជួល​ក្មេងស្រី​ជំទង់​វ័យ​១៧​ឆ្នាំ​ម្នាក់ ឲ្យ​បម្រើ​សេវា​សិច​ជាមួយនឹង​បុរស​ជា​ច្រើន​នាក់ ដែល​ចូលរួម​ក្នុង​ពិធី​ជប់លៀង​នោះ ដោយ​ប៉ូលិស​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​បំពាន​នឹង​ច្បាប់​ពេស្យាចារ​។​

​បុរស​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នោះ មានឈ្មោះ Yuji Fukumoto អាយុ​៤៧​ឆ្នាំ គឺជា​គ្រូបង្ហាត់​រាំ ហើយ​នៅ​ថ្ងៃកើតហេតុ គេ​បាន​រៀបចំ​ឲ្យមាន​ពិធីជប់លៀង​នៅក្នុង​សណ្ឋាគារ​មួយ ដោយ​មាន​សុទ្ធតែ​មិត្តភក្តិ​ប្រុសៗ​ចូលរួម​ប្រមាណ ៣០​នាក់ ដោយ​បុរស​ម្នាក់​នេះ សន្យា​នឹង​អ្នកចូលរួម​ថា ឲ្យ​ពួកគេ​ទទួលបាន​ការបម្រើ​សេវា​សិច​ដោយ​គេ​រួម​នឹង​គ្រូ​ប​ង្រៀ ន​ម្នាក់ទៀត បាន​ទៅ​ជួល​ក្មេងស្រី​ជំទង់​ម្នាក់ ដែលជា​អ្នក​រកស៊ី​ផ្លូវភេទ ឲ្យមក​ចាំ​បម្រើ​សិ​ចដល់​អ្នក​ចូលរួម​ពិធី​។

​បន្ទាប់ពី​ដឹង​រឿង​នេះ​ប៉ូលិស​បាន​ចាប់ខ្លួន Yuji Fukumoto និង​គ្នីគ្នា​ឈ្មោះ Tsubouchi ជា​គ្រូ​ដែរ ដោយ ចោទប្រកាន់​ថា​ប្រព្រឹត្ត​សកម្មភាព​រំលោភ​ច្បាប់​ពេស្យ​ចារ ហើយ​គេ​មិនដឹងថា អ្នកចូលរួម​ជាច្រើន​នាក់​ទៀត​នឹងរង​ការចោទប្រកាន់​ដែរ ឬទេ ខណៈ​ដែល​ពួកគេ​ក៏​ត្រូវការ​សេវា​សិច​នេះដែរ​៕​

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល