CamNews

ឪពុក​ប្តឹង​កូន​ស្រី ពី​បទ​រំខាន​ការ​រួម​ភេទ ខណៈ​ដែល​នាង​មិន​​ចង់​​ឲ្យ​​ឪពុក​រៀប​ការ​ប្រពន្ធ​ថ្មី

(ហ្ស៊ីមបាវ៉េ)៖ បុរសជាឪពុកម្នាក់ បានដាក់ពាក្យប្តឹងកូនស្រីរបស់ខ្លួន ព្រោះតែនាងមិនព្រមឲ្យគាត់មានទំនាក់ទំនងស្នេហា ឬ​រៀប​ការ​ជាមួយ​ស្រី​ណា​ផ្សេង​ឡើយ ទោះ​បី​ជា​ប្រពន្ធ​គាត់​ដែលជាម្តាយកូន បាន​បាត់​បង់​ជីវិត​អស់​​រយៈ​ពេល​៣​ឆ្នាំ​ទៅ​ហើយ​ក្តី ។

លោក Michael Khumalo អាយុ៧០ឆ្នាំរស់នៅតំបន់ Bulawayo ប្រទេសហ្ស៊ីមបាវ៉េ បានប្រាប់តុលាការថា កូន​ស្រី​គាត់​អាយុ​៣៨​ឆ្នាំ​ឈ្មោះ Ntombiyosizi Khumalo មានចេតនាបំផ្លាញដល់ទំនាក់ទំនងរបស់គាត់ជាមួយមិត្តស្រី ព្រោះ​កូន​មិន​ចង់​ឲ្យ​គាត់​រៀប​ការ​ប្រពន្ធ​ថ្មី​ទេ និង​ពេល​ដែល​ដឹង​ថា គាត់រួមរស់ជាមួយមិត្តស្រីហើយ នោះកូនស្រីក៏លែងចំអិនម្ហូបឲ្យខ្លួនបរិភោគថែមទៀត ព្រម​ទាំង​ចូល​ចិត្ត​ទៅ​គោះ​ទ្វារ​បន្ទប់​ដេក​របស់​គាត់​នៅ​ពេល​យប់ ដើម្បី​រំខាន​កុំ​ឲ្យ​គាត់​មាន​សិច​ជាមួយ​មិត្ត​ស្រី​ថែម​ទៀត​ផង ។

មិនតែប៉ុណ្ណោះ លោក Michael បានបន្ថែមថា កូនស្រីបានបណ្តេញមិត្តស្រីខ្លួនឲ្យចេញពីផ្ទះទៀតផង ប៉ុន្តែ​នាង Ntombiyosizi បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់ និង​បែរ​ជា​និយាយ​ថា ឪពុកទៅវិញទេ ដែលសាងបញ្ហារករឿង​បណ្តេញ​នាង​ចេញ​ពី​ផ្ទះ តែ​ទី​បំផុត​តុលាការ​សម្រេច​តាម​ពាក្យ​បណ្តឹង​របស់​ឪពុក ក៏បញ្ជានាង Ntombiyosizi ឲ្យនៅឆ្ងាយពីឪពុក ថែមទាំងឲ្យចាកចេញពីផ្ទះលោក Michael ទៀតផង ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង