CamNews

ឧកញ៉ា ម៉ុង ឫទ្ធី ចេញមុខបកស្រាយជុំវិញរឿងក្តីទំនាស់ដីធ្លីជាមួយលោក ផូ វុទ្ធី

(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយថា អំពីរឿងក្តីទំនាស់ដីធ្លីរវាង លោក ផូ វុទ្ធី និងក្រុមហ៊ុនឧកញ៉ា ម៉ុង ប្ញទ្ធី មានចំនួនទំហំ២០ហិកតា ស្ថិតនៅក្នុងភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ប៉ុន្តែបច្ចុប្បន្នស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ លោកឧកញ៉ា ម៉ុង ប្ញទ្ធី បានបកស្រាយ និងពន្យល់ជូនសាធារណៈតាមរយៈ Facebook របស់លោកដូចតទៅ៖

អ្នកប្តឹងផ្តល់គ្នាតែងតែចង់យកឈ្នះរាងៗខ្លួន ឲ្យតែខាងណាចាញ់ហើយតែងតែស្រែកថា តុលាការអយុត្តិធម៌ណាស់ងាកមករកសារព័ត៌មានឲ្យ ជួយចុះផ្សាយដើម្បីរកយុត្តិធម៌បន្តទៀត ជួនកាលសារព័ត៌មាន មុននឹងចុះផ្សាយបានធ្វើការសាកសួរយកព័ត៌មាន ពីភាគីម្ខាងទៀតអោយបានគ្រប់ជ្រុងជ្រោយសិន ទើបយកមកចុះផ្សាយ ចុះចម្លែកអីតែរឿងក្តីខាងលើនេះ បែរជាភាគីឈ្នះក្តីមករកសារព័ត៌មានចុះផ្សាយ ហើយភាគីចាញ់ក្ដី មិនស្រែកអោយជួយរកយុត្តិធម៌ទៅវិញ?

លោក ផូ វុទ្ធី មានបងប្អូនម្នាក់ទៀតឈ្មោះ លី រតនា ហេតុអីបានជាបងប្អូនបង្កើតមានត្រកូលខុសគ្នា? កាលពីទសវត្សរ៍ឆ្នាំ៩០ ទាំងពីរនាក់បងប្អូនធ្វើនៅក្រុមហ៊ុន ម៉ុង ឫទ្ធី លោក លី រតនា កាន់​ការងារ​ខាងសំណង់ ឯលោក ផូ វុទ្ធី កាន់ការងាររោងចក្រនៅឃុំជើងគោ ចំពោះរឿងរាវដែល ផូ វុទ្ធី បានស្គាល់កែវផុស គឺមកពីប្រវត្តិ​សង្ខេប​ដូចខាងលើនេះ។

ចំពោះរឿងដីទំនាស់នេះ ទាល់តែគូភាគីទាំងពីរបានដឹងរឿងពិត ប៉ុន្តែដើម្បីយកឈ្នះទៅលើគូប្រជែង ត្រូវតែកុហក អ្នកណាៗក៏ដឹងដែរថា ចាប់ពីទសវត្សរ៍ឆ្នាំ៩០ រហូតមកដល់ពេលបច្ចុប្បន្ននេះ ម៉ុង ឫទ្ធី បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យទៅអភិវឌ្ឍន៍ដំណាំកសិកម្ម កសិឧស្សាហកម្ម នៅលើទឹកដីស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយតើ ម៉ុង ឫទ្ធី ធ្លាប់ដែលបានទៅប្លន់យកដីរាស្ត្រដែរឬទេ? ហើយតើបានរៀបចំដីឡូត៍ប៉ុន្មានពាន់ឡូត៍ សាងសង់លំនៅឋានប៉ុន្មានពាន់ខ្នងចែកជូនប្រជាជនដោយឥតគិតថ្លៃ សាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក តបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី។ល។ ចែកជូនដល់ប្រជាជនដោះស្រាយរាល់បញ្ហាដែលកើតឡើងជូនដល់ប្រជាជន។ បុគ្គលមួយចំនួនដោយសារតែដុល្លារបាំងភ្នែក ធ្វើអោយងងឹតរហូតដល់មើលអ្វីៗលែងឃើញអស់ទៅហើយ ខ្ញុំធ្វើបុណ្យមិនចង់រំលើកយកគុណស្រ័យអីទេ តែបើមិននិយាយខ្លះក៏មិនកើតដែរ ។

ទីតាំងដីទំនាស់នេះ ខ្ញុំបានប្រមូលទិញពីប្រជាជនជាបន្តបន្ទាប់ក្នុងទសវត្សរ៍ឆ្នាំ៩០ ហើយក៏មិនដឹងថា មានប្លង់ខ្យល់អីចឹងដែរ ប្លង់ខ្យល់ទាំងបីដែល ផូ វុទ្ធី យកមកប្តឹងនេះ មុនដំបូងម្ចាស់វាយកមកលក់អោយតែខ្ញុំមិនទិញ ដោយសារតែគិតថា វាអត់បានការ ផូ វុទ្ធី ទិញប្លង់នេះរួចហើយ បានមកសាកសួរចង់លក់ឲ្យទៀត តែខ្ញុំនៅតែមិនទិញ បានជាដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ដូច សារព័ត៌មានចុះផ្សាយថា ផូ វុទ្ធី ចាញ់តាំងពីដំបូង ដល់កំពូលបានឈ្នះ ខ្ញុំចង់ប្រាប់ថាហេតុអីបានជាឈ្នះ

ទី១៖ ខ្ញុំមិនចង់ឲ្យជាន់ដានចាស់ដូចកាលពីមុន ពេលបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ វាយកំទេចផ្ទះប្រជាពលរដ្ឋនៅ (ចំរាំង) ឃុំកែវផុស

ទី២៖ ដោយសង្កេតឃើញថាមានប្រជាជននាំគ្នាមករស់នៅលើដីទំនាស់នេះច្រើន (ប្រជាជនបាននាំគ្នាទៅរស់នៅច្រើនទីតាំងណាស់នៅកែវផុស)

ទី៣៖ ម៉ុង ឫទ្ធី គឺជាអ្នកចំណាយលុយអស់ច្រើនជាងតម្លៃដី​ទំនាស់​នេះឆ្ងាយណាស់ ដើម្បី​ស្វែងរកសន្លឹកឆ្នោតនៅតំបន់នោះ ហើយបច្ចុប្បន្ននេះមានឋានៈតួនាទីជា អនុប្រធានថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ប្រធានក្រុមការងារចុះជួយស្រុកស្ទឹហាវ និងជាប្រធានក្រុមការងារចុះជួយឃុំកែវផុស

ទី៤៖ ម៉ុង ឫទ្ធី កាន់កាប់លើផ្ទៃដីទំនាស់តែមិនដល់បួនហិកផងទេ ក្រៅពីនោះជាដីទីសក្ការបូជារបស់ប្រជាជន ដីផ្លូវក្រាលកៅស៊ូ និងដីរបស់អ្នកផ្សេងៗទៀតជិតដប់នាក់ ផូ វុទ្ធី ប្តឹងតែ ម៉ុង ឫទ្ធី ម្នាក់ឯង ដល់ពេលតុលាការកាត់ក្តីតម្រូវអោយ ម៉ុង ឫទ្ធី ប្រគល់ដីទំហំ ២០ហិកតា ទៅឲ្យ ផូ វុទ្ធី។ ហើយនៅពេលនេះ ដីនោះក៏អត់មានតម្លៃអី រហូតដល់ ៧០ម៉ឺនដុល្លារ ដូចដែលធ្លាប់បានឲ្យអ្នកកណ្តាលមកគោះគារខ្ញុំនោះដែរ។

ខ្ញុំ​និយាយនេះដើម្បី​កុំអោយ​មហាជន​យល់ច្រឡំ​ថា ​ម៉ុង​ ឫទ្ធី​ ឮតែចែកដីចែកផ្ទះ​សាងសង់ផ្លូវ​ស្ពាន​លើកទំនប់​ជិកប្រឡាយបំរើប្រជាជន​ដោយឥតរើសមុខចុះហេតុអី​បានទៅជាអីចឹង​ ខ្ញុំ​នៅតែរក្សា​ជំហរ​ដដែល​ដូចដែល​ធ្លាប់​បាន​ចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​ ដោះស្រាយ​រាល់​ទុកលំបាករបស់ប្រជាជន​យើង​ កុំថាឡើយផ្ទៃដី​មានទំហំ ​២០ហិកតា​ បើទោះបីជាមាន​ទំហំ​ធំ​ជាង​នេះ​ ក៏ខ្ញុំ​នៅតែដោះស្រាយបានដែ​រ ព្រោះអី​រូប​ខ្ញុំ​មិនមែន​ជា​ សត្វ​លាពាក់ស្បែកខ្លា​នោះទេ​។ និយាយ​ជារួមគេមិនត្រូវយក ម៉ុង​ ឫទ្ធី​ មកប្រៀបធៀប​ជាមួយ ផូ​ វុទ្ធី​ ដែលធ្លាប់បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ចាប់​វាយ​ខ្នោះ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយបញ្ជូនទៅតុលាកា​រនោះទេ​៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​