ភ្នំពេញៈ អតីតតារាសម្តែង និងជាពិធីការិនី អ្នកនាង ស្រីតូច ចំណាន ពេលថ្មីៗនេះរំលេច សារស្នេហាផ្អែមល្អែមមួយ ដែលនាងមានចំពោះអនាគតស្វាមី ដែលទស្សនិកជនស្គាល់ យ៉ាងច្បាស់ថាជា លោកឧកញ៉ា គិត ម៉េង ដោយនៅក្នុងសារនោះ នាងបានបង្ហាញពី ទំហំ ចិត្តស្រលាញ់ អ្នកឧកញ៉ា ហើយក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរោងការជាមួយ គ្នា នៅក្នុងពេលឆាប់ៗខាងមុខនេះ។

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលអ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន បានចាប់ដៃគ្នាសាងស្នេហាផ្អែមល្ហែម ប្រកបដោយសុភមង្គល ហើយមិនតែប៉ុណ្ណោះ គូស្នេហ៍ មួយគូនេះថែម ទាំងទទួលបានចំណងដៃ កូនប្រុសស្រី៤នាក់ផងដែរ ។ អតីតតារាស្រីធ្លាប់មាន ឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ ដែលមានងារជាលោកជំទាវរូប នេះ បានបង្ហាញសារ ស្នេហាបង្កប់អត្ថន័យ ជ្រាលជ្រៅ និង ទំហំចិត្តស្រលាញ់របស់នាង និង លោកឧកញ៉ា ដោយសរសេរជាភាសាអង់គ្លេស បង្ហោះនៅលើ Instagram ថា “ To be rich is not what u have in your bank account But is what you have in your heart for wedding” ដែលមានន័យថា “ភាពមានបានមិនមែនជាអ្វីដែលមាននៅ account ក្នុង ធនាគារអ្នកទេ ប៉ុន្តែអ្វីទាំងអស់នោះ គឺមានចេញពីបេះដូងរបស់អ្នក ទើបធ្វើឲ្យមានការរៀបការ កើត ឡើង….” ។

តាមរយៈអត្ថន័យនេះ បានសរបញ្ជាក់យ៉ាងច្បាស់ហើយថា ចំណងស្នេហាមួយនេះ មិនមែន កើតចេញពី ការសម្បូរទ្រព្យ រស់នៅស្តុកស្តម្ភ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានឡើយ តែ ផ្ទុយទៅវិញស្នេហាមួយនេះកើតចេញពីក្តីស្រលាញ់ពិតៗ ហេតុនេះហើយទើបធ្វើឲ្យអ្នកទាំង ពីរសម្រេចចិត្តដឹកដៃគ្នា ចូលរោងការតាមប្រពៃណីខ្មែរ ។

គួររំឮកផងដែរថា នៅក្នុងពិធីមង្គលការ នៅដើមឆ្នាំ២០១៥ខាងមុខនេះ អ្នកនាង ស្រីតូច ចំណាន បានចំណាយលុយមិនតិចលានដុល្លារទេ ក្នុងការសម្រឹតសម្រាងឈុត កូនក្រមុំដែល អ្នកនាង ត្រូវស្លៀកក្នុងថ្ងៃរៀបការនោះ ដោយអ្នកច្នៃម៉ូដរ៉ូបរបស់នាង គឺជា អ្នកច្នៃម៉ូដលំដាប់ អន្តរជាតិ ដែលមានឈ្មោះល្បី ហើយសម្រាប់ពិធីមង្គលការនោះ ក៏មានត្រៀមយ៉ាងល្អប្រឌិត និងចាយលុយមិនតិចលានដុល្លារទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល