ភ្នំពេញ៖ តារាកំប្លែងមាឌល្អិត តែសម្ដីខ្លាំង នាយ ក្រិន មានឈ្មោះពិតថា ទេស សុជន ត្រូវបានគេដឹងជាទូទៅថា បានបែកបាក់ប្រពន្ធទី១ ស្របច្បាប់ត្រឹមត្រូវ ក្រោមអំណាច សាលក្រមតុលាការ ខណៈកូនត្រូវបានទៅលើនាង ហ៊ិន ចាន់ធឿន ហៅ សុវណ្ណរ៉ា រួមទាំងមានការបែងចែក ទ្រព្យសម្បត្តិគ្នាទៀតផង ។

ក្រោយពីលែងលះប្រពន្ធដែល ដែលមានស្រុកកំណើត នៅក្រុងព្រះសីហនុ រួចមក លោក ទេស សុជុន លែងនិយាយ ឬផ្ដល់បទសម្ភាសន៍ ណាមួយ ជាមួយអ្នកកាសែតឡើយ ថែមទាំងគេចពីកាមេរ៉ា ដូចគេគេចគ្រាប់ផ្លោងអ៊ីចឹង ។ កាលពីចុងឆ្នាំ ២០១៤ កន្លងទៅ គេបានឮដំណឹង បែកធ្លាយថា នាយក្រិន បានប្រពន្ធទី២ ឈ្មោះ យ៉ាយ៉ា ថែមទាំងមានកូនមួយ ជាចំណងដៃ នឹងគ្នាទៀតផង ខណៈពួកគេទាំងពីរ មិនបានរៀបការ ត្រឹមត្រូវទេ ព្រោះគ្មានលុយការ ក៏នៅជាមួយគ្នាតែម្ដង ។

បន្ទាប់ពីកូនទី២នាយក្រិនធំ ស្ទើរប៉ុនខ្លួនទៅហើយ ទើបធ្លាយដំណឹងថ្មីទៀតមកថា នាយ ក្រិន កំពុងតែត្រៀមរៀបការ ប្រពន្ធទី២នេះ ដែលកម្មវិធីមង្គល នឹងរៀបចំក្នុងពេលឆាប់នេះ តែមិនធ្វើក្នុងទ្រង់ទ្រាយ ធំដុំពេកទេ សំខាន់គ្រាន់តែចង់ លើកមុខលើកមាត់ ប្រពន្ធរបស់ខ្លួនថា ជាស្ត្រីមានខាន់ស្លា កុំឲ្យញាតិថា គ្មានខាន់ស្លា ។

មតិអ្នកសិល្បៈជាច្រើន ក៏ដូចជាទស្សនិកជន បានយល់ថា រឿងប្រពន្ធកូនបានក្លាយជារឿង គួរឲ្យញញើត បន្ទាប់ពីនាយ ក្រិន បែកបាក់ប្រពន្ធទី១ ដោយសារហេតុផល មិនចុះសម្រុងនឹងគ្នា រួចក៏បែងចែកទ្រព្យសម្បតិ្ត ដោយទ្រព្យភាគច្រើន ជាកម្លាំងញើសឈាម របស់នាយក្រិន ជាអ្នករកយ៉ាង លំបាកម្នាក់ឯង ដូច្នេះ នាយ មិនចង់ជួបរឿងដដែលៗ ឡើយ ៕

មើលរូបភាពមុនថ្ងៃអាពាហ៍ពិពាហ៍ នាយក្រិន មកដល់ ស្អាតកម្រិតណា?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល