ព័ត៌មានអន្តរជាតិ ៖ ឪពុកម្តាយក្មេងស្រីតូច បានសម្រេចចិត្ត បរិច្ចាកសរីរាង្គ កូនស្រី វ័យ ១១ ឆ្នាំ របស់ខ្លួន ទៅកាន់មនុស្ស ៦ នាក់ផ្សេងទៀត ក្នុងគោលបំណង ចង់ជួយ សង្គ្រោះពួកគេអោយរស់ រានមានជីវិត ទន្ទឹមនឹងផ្នត់គំនិតមិនចង់ឃើញកូនស្រីនៅឈឺចាប់ដូច្នេះ តទៅទៀតនោះទេ ។

ប្រភពពីសារព័ត៌មានរដ្ឋចិន អោយដឹងថា ប្រតិបត្តិការវះកាត់បរិច្ចាកសរីរាង្គគឺត្រូវបានធ្វើឡើងនៅ ឯមន្ទីរពេទ្យ Wujing នាទីក្រុង ប៉េកាំង អំឡុងថ្ងៃអង្គារ ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះផ្ទាល់តែម្តង ស្ថិតនៅក្នុងវ័យទើបតែ ១១ ឆ្នាំ ក្មេងស្រីតូច ដែលត្រូវ បាន គេស្គាល់ឈ្មោះថា Yating នោះ ចុះ ខ្សោយជាខ្លាំង បន្ទាប់ពីទទួលរងនូវឥទ្ធិពលអាក្រក់ ជម្ងឺដ៏កម្រ ប្រព័ន្ធសាច់ដុះ ចុះខ្សោយ ចាប់ តាំងពីរដូវក្តៅមកម្ល៉េះ ។ នាងសន្លប់បាត់បង់ស្មារតី អស់រយៈ ពេល ៥៧ ថ្ងៃរួចមកហើយ បន្ទាប់ពី ដួលរបួសក្បាល នៅយប់រំលងអាធ្រាត្រ ថ្ងៃទី ១៣ ខែ កញ្ញា កន្លង ទៅនេះ ដែលជាហេតុផលតែ មួយគត់នាំអោយនាងភ្លឹករហូតមកដល់បច្ចុប្បន្នភាព ។

ទន្ទឹមនឹងការដឹងឮ ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ថា កូន ស្រីរបស់ខ្លួន ពិបាកបំផុតក្នុងការដឹងខ្លួន ឡើងវិញ ឪពុកម្តាយនាងតូច ក៏សម្រេចចិត្ត ទាក់ទងក្រុម ការងារមន្ទីរពេទ្យ ផ្នែក ទទួលយកការ វះកាត់បរិច្ចាកសរីរាង្គតែម្តង ពោល ពួកគាត់បានសម្រេចចិត្ត បរិច្ចាក សរីរាង្គនាងតូច រួមមានដូច ជា បេះដូង តម្រងនោម ថ្លើម និងកែវភ្នែក ទៅដល់ក្រុមអ្នកជម្ងឺ ដែល កំពុង តែដង្ហោយហៅរកជំ នួយពីអ្នកបរិច្ចាកជាចាំបាច់។ គូរបញ្ជាក់ថា ការបរិច្ចាកសរីរាង្គនេះ ពុំមែនជាការសម្រេចចិត្តដោយ ឯកច្ឆ័ននោះទេ តែក៏ជាបំណងប្រាថ្នារបស់នាងតូចដូចគ្នាដែរ ។

របាយការណ៍ បញ្ជាក់អោយដឹងថា មុនធ្វើការវះកាត់បរិច្ចាកសរីរាង្គ ក្រុមវេជ្ជបណ្ឌិតឈរស្មឹងស្មាត ជិតគ្រែនាងតូច និងឧទ្ទិសកុសលជូនបេក្ខភាពអ្នកជម្ងឺមហិមារូបនេះ ។ សរីរាង្គ នាងតូច ត្រូវបាន គេដឹងថា បានជួយសង្គ្រោះអ្នកជម្ងឺដល់ទៅ ៦ នាក់ឯណោះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា