(អាមេរិក)៖ Brad Pitt បានសម្រេចបង្ហាញខ្លួន ជាមួយនឹងការប្រូម៉ូសិន ខ្សែភាពយន្តថ្មីរបស់ខ្លួនរឿង Allied ដែលលោកសម្តែង ជាមួយនឹងអតីតភរិយា Angelina Jolie ដែលកំពុងជាប់ក្តី លែងលះគ្នាមិនទាន់ដាច់ស្រេច។

តារាហូលីវូតវ័យ៥២ឆ្នាំរូបនេះ ត្រូវបានប្រភពទម្លាយថា គេអាចនឹងឈ្នះពានរង្វាន់អូស្ការ ខណៈដែលចាប់ផ្តើមឃោសនា សាច់រឿងដ៏ថ្មីស្រឡាងនេះ ដែលលោកសម្តែងជាមួយ អតីតភរិយាវ័យ៤១ឆ្នាំ ប៉ុន្តែទោះជាយ៉ាង ណា Brad Pitt គេចវេសមិនបំភ្លឺរាល់ការចោទសួរ របស់អ្នកកាសែតពាក់ព័ន្ធនឹង បណ្តឹងលែងលះ ក៏ដូចជាដំណឹងលេចឮថា គេកំពុងមានសម្ព័ន្ធភាព ជាមួយនាង Marion Cotillard ហើយអ្នកទាំងពីរ ក៏បដិសេធពីរឿងនេះដែរ។

ក្រុមអ្នកកាសែតក៏ដូចជា មហាជនពិតជាចង់ដឹង ពីជីវិតផ្ទាល់ខ្លួន របស់ Brad ច្រើនជាងអ្វីដែលគាត់ កំពុងតែប្រូម៉ូសិនខ្សែភាពយន្តថ្មី ហើយពួកគេក៏ព្យាយាមចង់សួរ តារាប្រុសរូបនេះ តែគេត្រូវក្រុមការពារជម្លៀសចេញ ចៀសវាងការចោមរោម ពីអ្នកកាសែត និងមនុស្សជាច្រើន។ អ្នកគាំ ទ្រដឹងថា ពួកគេមកទីនោះ ដើម្បីគាំទ្រកុនថ្មីរបស់ Brad ប៉ុន្តែការដើរគេច មិនបកស្រាយពីរឿងរបស់ខ្លួន ដែលមហាជនចង់ដឹង និងសឹងតែកក្រើកពិភពលោក ទៅហើយនោះ Brad ក៏រងការរិះគន់ដែរ ចំពោះការបង្ហាញខ្លួន ហើយតែមិនឆ្លើយតបសំណួរ អ្នកកាសែត។

ពេលនេះ Brad Pitt និង Angelina Jolie កំពុងតតាំងក្តីគ្នា នៅតុលាការពាក់ព័ន្ធនឹងការសុំសិទ្ធិ គ្រប់គ្រងកូនទាំង៦ គឺ Maddox, Pax, Zahara, Shiloh និងកូនភ្លោះ Knox, Vivienne តែបច្ចុប្បន្នកូនៗ កំពុងរស់នៅជាបណ្តោះអាសន្ន ជាមួយនឹងម្តាយហើយក៏លេចឮថា កូនប្រុសពីរនាក់កំពុងចង់សុំរស់នៅ ជាមួយ Brad ជាឪពុក ខុសតែ Maddox ដាច់ខាត គឺគេចង់រស់នៅជាមួយម្តាយ ក្រោយពីកើតហេតុការណ៍ ឪពុកប្រើហិង្សាលើទើបនាំឲ្យ Angelina ដាក់ ពាក្យប្តឹងលែងលះស្វាមី៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង