CamNews

ត្រីងាប់​ជាង​ ​២៥​ ​តោន​នៅ​បឹងទន្លេសាប​ ​ក្នុង​តំបន់​ស្រុក​ស្ទោង

កំពង់ធំ​ ៖ ត្រី​ចំនួន​ជាង​ ​២៥​ ​តោន​ ​បាន​ងាប់​ចាប់តាំងពី​ថ្ងៃសៅរ៍​ ​នៅ​ស្រុក​ស្ទោង​ ​ខេត្តកំពង់ធំ​ ​បន្ទាប់ពី​ការ​ស្រក​ចុះ​នៃ​កម្ពស់​ទឹក​ក្នុង​បឹងទន្លេសាប​។​

​លោក​ ​ហួន​ ​ផល​ ​ប្រធាន​រដ្ឋបាល​ជលផល​ ​ឃុំ​ ​ពាមបាង​ ​បាន​ឲ្យដឹង​ថា​ ​”​ត្រី​នៅក្នុង​បឹង​បាន​ងាប់​ ​ដោយសារតែ​អាកាសធាតុ​ក្តៅ​ ​ដែល​បណ្តាល​ឲ្យ​កម្ពស់​ទឹក​នៅក្នុង​បឹង​ធ្លាក់ចុះ​ ​នាំឲ្យ​ខ្វះ​អុក​ស៊ី​សែន​សម្រាប់​ដកដង្ហើម​”​។​

​លោក​បាន​កត់សម្គាល់​ថា​ ​នៅ​ឆ្នាំនេះ​ចំនួន​ត្រី​ដែល​ងាប់​គឺ​ទាប​ជាង​ឆ្នាំមុន​ ​ៗ​ ​ដោយសារតែ​អាជ្ញាធរ​បាន​ដាំ​កំ​ផ្លោក​ ​សម្រាប់​ជា​ជម្រកត្រី​ផុត​ពី​ពន្លឺ​ព្រះអាទិត្យ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ឥឡូវនេះ​កម្រិត​ទឹក​នៅក្នុង​បឹង​នេះ​ ​ស្ថិតនៅ​ចន្លោះ​ពី​ ​មួយ​តឹក​ ​ទៅ​ ​ប្រាំ​តឹក​ ​ហើយ​ប្រជាជន​ព្រួយបារម្ភ​ថា​ ​ចំនួន​ត្រី​ក្នុង​បឹង​អាច​នឹង​វិនាស​។​

លោក​ ​ប៉ែន​ ​វណ្ណា​រិទ្ធ​ ​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ ​បាន​លើកឡើង​ថា​:​ ​«​នៅ​ឆ្នាំ​ ​២០១៥​ ​ត្រី​ងាប់​ចំនួន​ជិត​ ​៧០​ ​តោន​ ​និង​ជាង​ ​៩០​ ​តោន​នៅ​ឆ្នាំ​ ​២០១៦​ ​ក្នុង​ហេតុផល​ដូចគ្នា​ ​និង​ក្នុងអំឡុងពេល​ដូចគ្នា​»​។​ ​លោក​កត់សម្គាល់​ថា​ ​នៅ​ឆ្នាំ​ ​២០១៧​ ​និង​ឆ្នាំមុន​ ​មិន​មាន​ត្រី​ងាប់​ទេ​ ​ដោយសារ​កម្រិត​ទឹក​នៅ​ខ្ពស់​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ ​បាន​នាំគ្នា​ទៅ​ប្រមូល​ត្រី​ងាប់​ពី​បឹង​យក​ទៅ​បរិភោគ​។​

​លោ​ក​វណ្ណា​រិទ្ធ​បាន​មានប្រសាសន៍​ថា​ ​”​យើង​មាន​ផែនការ​ជីក​ស្តារ​បឹង​ឲ្យ​ជ្រៅ​ ​ហើយ​បូម​ទឹក​ដាក់បន្ថែម​ដើម្បី​បង្កើន​កំពស់​ទឹក​ ​ព្រោះ​វា​ជា​តំបន់​ការពារ​សម្រាប់​ជីវិត​សត្វ​ក្នុងទឹក​”​។​ ​លោក​បាន​បន្ថែម​ថា​ ​ក្នុង​អំឡុង​រដូវវស្សា​ ទន្លេ​ឆ្មា​​មាន​វិសាលភាព​គ្រប​ដណ្តប់​បាន​ប្រហែល​ ​៨​ ​ហិ​ក​តា​។​

លោក​ ​ឈិន​ ​រឿន​ ​អ្នកភូមិ​នៅក្នុង​ឃុំ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ​លោក​បាន​ទៅកាន់​បឹង​ ​ក្រោយពី​បានឮ​ដំណឹង​ថា​ ​មាន​ត្រី​ជាច្រើន​បាន​ស្លាប់​នៅ​ទីនោះ។​

​លោក​បាន​និយាយ​ថា​ ​”​មនុស្សជា​ច្រើន​បាន​ទៅ​ទីនោះ​ ​ដើម្បី​ប្រមូល​ត្រី​ស្លាប់​ហើយ​ខ្ញុំ​ប្រមូល​បាន​ពី​ ​៥០០​ ​ទៅ​ ​៦០០​ ​គីឡូក្រាម​”​។​ ​”​ខ្ញុំ​នឹង​យក​ត្រី​ទាំងនោះ​ដើម្បី​បរិភោគ និងធ្វើជា​ត្រីងៀត​”​។​

​លោក​ ​ណែត​ ​សារី​ ​អភិបាលស្រុក​ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានទេ​កាលពី​ម្សិលមិញ​ ៕

ប្រភព ៖ khmertimes​