កំសាន្ត ៖ អ្នកទាំងអស់គ្នាធ្លាប់ដឹងហើយថាអ្នករស់នៅជំនាន់មុនៗតែងតែចូលចិត្តទំពារស្លាម្លូជាទំលាប់គ្រប់ៗគ្នាហើយធ្មេញរបស់ពួកគាត់មួយណាក៏ខ្មៅដែរ ប៉ុន្តែមានបុរសម្នាក់ដែលគាត់មិនសួម្បីតែប៉ះជាមួយនឹងស្លាម្លូតែម្តងហើយគាត់នេះហើយមានធ្មេញសជាគេក្នុងស្រុកកភូមិនោះ ហើយប្រវត្តិសាស្រ្តមួយបានកើតឡើងក៏ដោយសារតែគាត់ដែរ។

"អ្នកចម្បាំងធ្មេញ-ស" ជាភាពយន្តខ្នាតធំ បែបវាយប្រហារបុរាណចុងក្រោយគេ ពីអ្នកដឹកនាំល្បីឈ្មោះ Bin Bunluerit ដែលនិយាយពីដំណើរជីវិតរបស់ Joi ឬ Thong Dee (សម្តែងដោយ Bua Khaw Bunchamek) ជាអ្នកកាន់ដាវ និងអ្នកប្រដាល់ថៃដែលមានជំនាញគ្មានគួប្រៀប ហើយជាអ្នកប្រយុទ្ធស្មោះត្រង់ កាចសាហាវ ក្លាហាន និងមានទេពកោសល្យ។ Joi បានទទួលរហ័ស្សនាមជា "អ្នកចម្បាំងធ្មេញ-ស" ព្រោះគាត់មិនចូលចិត្តញ៉ាំ "ម្លូស្លា"។ ជីវិតពីតួចគាត់ពិតជាលំបាក ដោយត្រូវបែកចេញពីគ្រួសារតាំងពីនៅយុវវ័យ ហើយបាននៅរស់ដោយសាររៀនប្រដាល់ ពីគ្រូនៅក្រុងជាច្រើន ហើយបានចូលប្រយុទ្ធដើម្បីរកលុយ។ Phan Rit និង Cherd ជាអ្នកប្រដាល់ផ្សេងទៀតដែលវ៉ៃចាញ់ Joi ក៏កើតគំនុំព្យាបាទគេ។ ទោះជាយ៉ាងណា គេក៏ធំឡើងជាមួយមិត្តពិតប្រាកដមួយចំនួនដូចជា Bunkerd, Muay Lek និង Tuek ហើយក៏បានស្រឡាញ់គ្នាជាមួយនាង Ramyong។ ដោយសារវាសនា និងភាពល្បីឈ្មោះគេ Joi ក៏បានឱកាសចូលទៅបម្រើដល់ព្រះរាជាអាណាចក្រថុនបូរី ព្រះនាម Thaksin Maharat។ កាយវិការពេញដោយកិត្តិយសរបស់គេ ដែលបានពលីខ្លួនឯង ការពារប្រទេសជាទីស្រឡាញ់ បាននាំឱ្យប្រជាជនថៃស្គាល់គេថាជា "អ្នកចម្បាំងដាវបាក់"។ចង់ដឹងថាខ្សែភាពយន្តនេះ មានក្បាច់វាយតប់ ជាមួយនឹងក្បាច់គុណបែបណានោះ ជាពិសេសអ្នកចម្បាំងដែលមានរូបរាងមាំទាំបែបនេះទៀតធានាថាប្លែកភ្នែកតែម្តង អ្នកដែលធ្លាប់បានទស្សនាតែងតែធ្លោយមាត់ថាល្អមើលទៀតផង កុំភ្លេចទស្សនាទាំងអស់គ្នាដែលចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយតែមិនតម្រូវអោយក្មេងអាយុក្រោម១៥ឆ្នាំចូលទស្សនានោះទេព្រោះមានឈុតឆាកវាយប្រហារខ្លាំងក្លា។

ទស្សនា Trailer នៅទីនេះ

<object width="500" height="430" data="http://www.youtube.com/v/Fr-iyv8vc8g&feature=youtu.be&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Fr-iyv8vc8g&feature=youtu.be&rel=1" /></object>

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។

ប្រភព ៖ Westec Media Limited