CamNews

ទូរស័ព្ទ 

លេចចេញបន្ថែម នូវរូបភាពស្អាតៗ និងវីដេអូស្តីពី HTC One X9 ដែលជាស្មាតហ្វូន ខ្លាំងជាង One A9

កាលពីពេលថ្មីនេះ គេហទំព័រ iMobile (ប្រទេសចិន) បានធ្វើការបង្ហោះបន្ថែម នូវកម្រងរូបភាពយ៉ាង ច្បាស់ មួយចំនួនទៀត នៃគំរូស្មាតហ្វូន HTC One X9 ហើយមិនតែប៉ុណ្ណោះ ថែមទាំងមានភ្ជាប់មក ជាមួយនូវវីដេអូ ទៀតផង។ នៅក្នុងវីដេអូនោះ iMobile បានធ្វើការប្រើប្រាស់សាកល្បងនូវ Feature មូលដ្ឋានមួយចំនួនរបស់ One X9 ចំណែក interface វិញប្រហែលនៅតែជា version Sense 7 ដដែល ពោលមិនទាន់ឡើង Sense 8 ដូចទៅ នឹងបណ្តាព័ត៌មានចចាមអារាមនោះឡើយ។ អ្វីដែលគួរឲ្យសោក ស្តាយ គឺអ្នកបង្ហាញស្មាតហ្វូន មិនបាន ចាប់កាន់ស្មាតហ្វូន និងធ្វើការបង្វិលវាបន្តិចម្តងៗ ឲ្យយើងបាន ឃើញនូវរូបរាងវាទាំងមូលនោះទេ។

ដូចទៅនឹងព័ត៌មានចចាមអារាម កាលពីពីរថ្ងៃមុន អ្វីដែលគួរឲ្យកត់សម្គាល់លើ One X9 នោះគឺ ប៊ូតុង Back, Home, recent app គឺត្រូវបានដាក់នៅផ្នែកខាងក្រោមក្រៅអេក្រង់ស្មាតហ្វូន ពោលមិនបាន បំពាក់នៅផ្ទៃខាង ក្នុងអេក្រង់ដូចបណ្តាម៉ូដែល One Series មុនៗនោះទេ។ ស្មាតហ្វូននេះ ក៏មានមក ជាមួយនូវ Speaker BoomSound និងមានសំបកធ្វើពីលោហធាតុ។ One X9 ត្រូវបានគេដឹងថា នឹង ធ្វើការបង្ហាញណែនាំខ្លួន នៅដើមឆ្នាំក្រោយនេះ៕

ប្រែសម្រួល៖ មង្គល
ប្រភព៖ iMobile, Tinhte

 


Tags: HTC One X9 Smartphone Hightech