CamNews

តារា 

ឈិត សុវណ្ណបញ្ញា ធ្លាយដំណឹងស្នេហ៍ ជាមួយប្រុសអាណិកជនខ្មែរ កាណាដា

ភ្នំពេញ៖ ក្រោយពីមានឈ្មោះល្បី ជាថ្មីឡើងវិញ លើវិថីសិល្បៈ ឈិត សុវណ្ណបញ្ញា ត្រូវបានចោមរោម ដោយព័ត៌មានស្នេហាបន្តកន្ទុយគ្នា ។ ចុងក្រោយនេះ មានដំណឹងថា មានបុរសអាណិកជន កាណាដាម្នាក់ កំពុងតាមថ្ពក់បេះដូង តារាមុខស្រស់ ឈិត សុវណ្ណបញ្ញា ស្របពេលដែលគេល្បីថា នាងក៏កំពុងមានសម្ព័ន្ធភាពស្នេហា ដ៏ច្របូកច្របល់ នៅក្នុងស្រុក ។

ប្រភពព័ត៌មានក្រៅសង្គមសិល្បៈ បានផ្តល់ដំណឹងមកថា តារាចម្រៀងដើមទ្រូងស្អាត ទ្រលុកទ្រលន់ ល្បីឈ្មោះរបស់ផលិតកម្ម ហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្កើតទំនាក់ទំនងមួយ ដែលអាចឈានដល់ចំណងស្នេហ៍ស៊ីជម្រៅ ជាមួយបុរសខ្មែរសញ្ជាតិកាណាដាម្នាក់ ។ បុរសនោះត្រូវគេដឹងថា មានអាយុជាង ៣០ឆ្នាំ និងកំពុងបម្រើការក្នុងក្រុមហ៊ុនធំមួយ នៅទីនោះ ។

ប្រភពដដែល លើកឡើងថា ពួកគេទាំងពីរ បានស្គាល់គ្នាតាមរយៈការណែនាំ ពីសំណាក់បងប្អូន និង បានផ្តោះផ្តងសាសងគ្នាយ៉ាងសប្បាយ រីករាយទៀតផង ។ បើទោះបីជាពេលនេះ កញ្ញា ឈិត សុវណ្ណបញ្ញា និង បុរសម្នាក់នោះ នៅឆ្ងាយពីគ្នាបន្តិច ក៏ពិតមែន តែពួកគេបានទាក់ទងគ្នា ជាប្រចាំដោយការនិយាយទូរស័ព្ទ ឆ្លើយឆ្លងគ្នាទៅវិញទៅមក និងតាមសារអេឡិចត្រូនិចជាដើម ។

ប្រភពបានបញ្ជាក់ថា បុរសម្នាក់នះស្រឡាញ់ ឈិត សុវណ្ណបញ្ញា ខ្លាំងណាស់រាល់ពេលឲ្យតែបានឃើញ វត្តមានរបស់នាង ក្នុងកញ្ចក់ទូរសទ្សន៍ម្តងៗ គឺតែងតែនិយាយលើក សរសើរពីតារាស្រីរូបនេះ មិនដាច់ពីមាត់ឡើយ ។ មិនតែប៉ុណ្ណោះ គេក៏ដឹងថា ប្រុសអាណិកជនខាងលើ មានបំណងចង់ឡើងយន្តហោះ មកស្រុកខ្មែរ ដើម្បីជួបបញ្ញា ទៀតផង ។

គេហទំព័រ LookingTODAY មិនទាន់ស្វែងការបំភ្លឺ ពីកញ្ញា ឈិត សុវណ្ណបញ្ញា បាននៅឡើយទេ ។ LookingTODAY នឹងព្យាយាមទំនាក់ទំនង ដើម្បីសំការបកស្រាយ ពីកញ្ញា ឈិត សុវណ្ណបញ្ញា នៅពេលក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news