CamNews

តារា 

មិនទាន់ចេញទៅ កាណាដា ផង កុល ដាវី ទំនងជាល្បីភាយ ពីស្រុកខ្មែរទៅហើយ!

ការចេញទៅសម្ដែងរបស់កញ្ញា កុល ដាវី និង ឆៃ លីដាឡែន នៅប្រទេសកាណាដានោះ កុល ដាវី
ដូចជាវ៉ាដាច់ ឆៃ លីដាឡែន តែម្ដងដោយតាមប្រភពព័ត៌មានពីគេហទំព័រ Postkhmer ដែលគេបាន
ទទួលសារអេឡិចត្រូនិក ពីលោក ឃុន ដេវីដ ម្ចាស់ស្ប៉នស័រ ការសម្ដែង បានឲ្យដឹងថាមានបុរស​
អាណិក​ជន​ខ្មែរ​រស់​នៅ​ប្រទេស​កាណាដា កំពុង​តែ​អន្ទះសា​រង់ចាំ​ទទួល​ដំណើរ​ទៅ​ដល់​របស់​តារា​
សម្តែងសិចស៊ី កញ្ញា​ កុល ​ដាវី ​ហើយ​ថែម​ទាំង​ត្រៀម​ធ្វើ​ពិធី​ខួប​កំណើត​ឲ្យ​នាង​ ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​
សកល​ ២០១២-២០១៣​ និង​​សូម​នាង​ក្រេប​រសជាតិ​ស្រា​ក្រហម​ជា​មួយ​គ្នា​ នៅ​ក្នុង​ទីក្រុង​ម៉ុងរេអាល់​
ទៀត​ផង​។

ហើយបន្ថែមលើនេះលោក ដេវីដ ក៏បានប្រាប់ផងដែរថា មានមាន​បុរស​ខ្មែរ​អាមេរិក​ម្នាក់​ឡើង​យន្ត​
ហោះ​ស្កាត់​ទៅ​ជួប​ កុល ដាវី ដល់​កាណាដាផងដែរ​។ ជុំវិញបញ្ហានេះ កុល ដាវី ក៏បានប្រាប់ផងដែរ
ថាលោក ដេវីដ បានទូរសព្ទមកប្រាប់នាងអោយបានដឹងរឿងនេះផងដែរ។

តែយ៉ាងណានាង គ្រាន់តែបានប្រាប់ថា "ខ្ញុំ​ដឹង​ត្រឹម​តែ​ថា​ មាន​បង​ប្អូន​ខ្មែរ​នៅ​កាណាដា​ កំពុង​រង់​ចាំ
​ដំណើរ​ទៅ​ដល់​របស់​ពួក​ខ្ញុំ ហើយ​បង​ប្អូន​ខ្មែរ​យើង​នៅ​ទី​នោះ​ទាំង​ចាស់​ទាំង​ក្មេង​ ក៏​កំពុង​ត្រៀម​ស្វា
គមន៍​ការ​ចេញ​សម្តែង​របស់​ខ្ញុំ និង​កញ្ញា​ ឆៃលី ដាឡែន​ផង​ដែរ​។ មួយ​ទៀត​អ្វី​ដែល​ខ្ញុំ​ដឹង​នោះ​ គឺ​បង​
ប្អូន​នៅ​ទី​នោះ ​ពិត​ជា​ត្រៀម​ធ្វើ​កម្ម​វិធី​សប្បាយៗ​ជា​មួយ​ពួក​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​ ឆ្លង​ឆ្នាំ​នោះ​ជុំ​ពួក​ខ្ញុំ​មែន
ចំណែក​ថា​មាន​បុរស​ត្រៀម​ចាំ​ធ្វើ​ខួប​កំណើត​ឲ្យ​ខ្ញុំ និង​សុំ​ក្រេប​រសជាតិ​ស្រា​ក្រហម​ជាមួយ​ខ្ញុំ​នោះ
​ខ្ញុំ​មិន​បាន​ដឹង​​ទេ"។

នាង​ កុល​ ដាវី​ អះអាង​ថា៖​ "​ដំណើរ​ទៅ​សម្តែង​នៅ​ប្រទេស​កាណាដា​នេះ​ មិន​ត្រឹម​តែ​បង​ប្អូន​ខ្មែរ​
នៅ​កាណាដា​ទេ ​ដែល​ចង់​ជួប​មុខ​ខ្ញុំ​ផ្ទាល់​ ក្នុង​នោះ​នៅ​មាន​បុរស​ខ្មែរ​ម្នាក់​ទៀត រស់​នៅ​ប្រទេស​អា
មេរិក​ ក៏​ចង់​ជួប​មុខ​ខ្ញុំ​ផ្ទាល់​ណាស់​ដែរ ​ ហើយ​បុរស​ម្នាក់​នោះ ​ថែម​ទាំង​ឡើង​យន្ត​ហោះ​ទៅ​ជួប​ខ្ញុំ​
នៅទី​នោះ​(​ទៀត​ផង"៕

ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ Postkhmer 


Tags: kol davy chhayly dalen alex chantra ourk sokunkanha