CamNews

ប្លែកៗ 

ស្រ្ដីវ័យក្មេងម្នាក់ ហែលទឹករយៈចម្ងាយ ១៦០គីឡូម៉ែត្រ ដោយមិនខ្លាចឆ្លាមវាយប្រហារ

 
ប្លែកៗ៖ នាង Chloe McCardel មានវ័យ ២៨ឆ្នាំ ជនជាតិអូស្រ្ដាលី គឺជាស្រ្ដីទីមួយ ដែលមាន
បំណងហែលទឹកក្នុងរយៈចម្ងាយឆ្ងាយ  ក្នុងដែនសមុទ្រ​ ដោយមិនខ្លាចពីការវាយប្រហារពី
សំណាក់សត្វកំណាចក្នុងទឹក។



នាង Chloe ជានារីដែលបានរៀនហែលទឹកតាំពីអាយុ ១០ឆ្នាំ បាននិយាយថា ការហែលទឹក
ក្នុងរយៈចម្ងាយឆ្ងាយ  គឺជារឿងមួយដែលលំបាក  ក្នុងការទទួលយកពានរង្វាន់ ជាជាងការ
ប្រកួតបាល់ទាត់  ឬការប្រកួតកីឡាផ្សេងៗ។  នាងបានបន្ដថា នាងបានជ្រើសរើសទីតាំងពី
Cuba ទៅកាន់ Florida ពោលត្រង់ចំណុចឆ្នេរ Havana ទៅកាន់ Maima ដែលវាចម្ងាយដល់
ទៅ ១៦០គីឡូម៉ែត្រ ជាកន្លែងល្អ សម្រាប់ការធ្វើដំណើររបស់នាង។



ទោះបីជាយ៉ាងណាក៏ដោយ ការហែលទឹក  ក្នុងរយៈចម្ងាយ ១៦០គីឡូម៉ែត្រ  ដោយគ្រោង
ពេលវេលា ៦០ម៉ោងរបស់ Chloe ត្រូវបានឈប់ត្រឹមរយៈពេល ១១ម៉ោងសិន នោះគឺដោយ
សារ ការរំខានពីសំណាក់សត្វក្នុងដែនសមុទ្រ។ នាងគិតថា នាងនឹងធ្វើអោយបានសម្រេច
ព្រោះគឺបំណងរបស់នាង គឺ បើសិនជាងឈ្នះ នាងនឹងអាចបានប្រាក់ ជួយដល់អ្នកមានជម្ងឺ
មហារីក៕

ដោយ៖ នារី
ប្រភព៖ newsday


Tags: unbelievable woman Australia