ព័ត៌មានអន្តរជាតិ ៖ ម៉ៅ សុខុម អ្នកជំនាញទិន្នន័យ មក ពី Californai Social Work Education Center នៃ UC Berkeley’s School of Social Welfare ទទួល បាន ងារ កិត្តិយស ក្រោយទទួលបានជោគជ័យ ទៅលើ កម្មវិធី White House Champion of Change ជាកម្មវិធី ដែលទទួលស្គាល់ប្រជាជន អាមេរិក ធ្វើសកម្មភាព ប្លែកៗ ក្នុងគោលបំណង ធ្វើការផ្លាស់ប្តូរ សង្គមរស់នៅ របស់ពួកគេ ។ គួរបញ្ជាក់ថា មានដើមកំណើតជាជន ជាតិខ្មែរ លោក ម៉ៅ សុខុម នឹងធ្វើដំណើរទៅកាន់រដ្ឋធានី វ៉ាស៊ិនតោន សហរដ្ឋអាមេរិកអំឡុង ថ្ងៃអង្គារទី១៩ ឧសភា នេះ ដើម្បីចូលរួមក្នុងកម្មវិធីកិត្តិយស មានជាការរៀបចំ ជាពិសេស នៅម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក) ។
ឈាមជ័រ ជាខ្មែរ រស់នៅលើទឹកដី សហរដ្ឋ លោក សុខុម ជា បុគ្គល ម្នាក់ ជាអតីតកូនចិញ្ជឹម ក្នុងចំណោម យុវជន កូនចិញ្ចឹម ១២ នាក់ ផ្សេងទៀត នៅសហរដ្ឋអាមេរិក ដែល នឹងទទួលបានការផ្តល់កិត្តិយសនៅថ្ងៃ ទី១៩នេះជាផ្នែកនៃកម្មវិធីផ្លូវការ National Foster Care Month ។កម្មវិធីនេះផ្ទាល់ នឹងមានការ គូសបញ្ជាក់ អោយដឹង ពីដំណើររឿងការងាររបស់ ពួកគេ សម្រាប់ ភាពក្លាហាន អត់ធន់ ការចែករំលែក របស់ ពួកគេ ក៏ដូច ជាការតាំងចិត្តក្នុងការបន្តការសិក្សារបស់ពួកគេជាដើម ។
របាយការណ៍ បញ្ជាក់ថា លោក សុខុម បានកើតនៅក្នុងជុំរុំ ជនភៀសខ្លួន ខណៈលោក គឺជាបុគ្គលមួយរូប ដែលរត់គេចពីសង្គ្រាម សម័យ ខ្មែរក្រហម ប៉ុល ពត ។ ស្ថិតនៅក្នុងវ័យ ទើបតែ បាន ៩ ឆ្នាំម្តាយរបស់លោក ក៏បានទទួលមរណភាព ក្រោយមកលោក និងបងប្អូនប្រុស ស្រី ទាំង ៥ នាក់ ត្រូវ បាននាំយកទៅស្នាក់អា ស្រ័យនៅមូលដ្ឋាន ប្រព័ន្ធថែរក្សាកូនចិញ្ចឹម រដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ ក្រោយៗមកទៀត លោក បានមានវត្តមាននៅមណ្ឌល យុវជន Bay Area Youth Centers ជា ទី កន្លែង ដែលផ្តល់ការគាំពារនិងលើក ទឹកចិត្តដល់រូបលោក អោយមានការសិក្សា និងបន្តការសិក្សា ។
គួរបញ្ជាក់ លោក សុខុម បានទទួលជោគជ័យលើការសិក្សារបស់ខ្លួន ពីសកលវិទ្យាល័យ San Francisco State University ដោយបញ្ជប់ថ្នាក់បិរញ្ញាប័ត្រ តុលាការ ឧក្រិដ្ឋកម្ម ខណៈ លោក ជាអគ្គរដ្ឋទូតតំណាងកម្ម វិធី Guardian Scholars Program ដែលត្រូវបានបង្កើតឡើង គោល បំណងជួយ យុវជន ម្តាយចិញ្ចឹម ទទួល បានការអប់រំបានខ្ពស់ ។ បន្ថែមពីលើនេះ ច្រើនជាង អ្នកជំនាញ ទិន្នន័យ ទៅលើការសិក្សាស្រាវជ្រាវ ក៏ដូច ជា ទៅលើក្រុមវិភាគ នៃ California Social Work Education Center លោក សុខុម ជាស្នងការយុត្តិធម៌អនី តិជន មួយរូប សម្រាប់ Alameda County និងជាក្រុមប្រឹក្សា ភិបាលរបស់ប៉ូលីស នៃស្នងការក្រុង Oakland ។ លោ ក ម៉ៅ សុខុម បន្តអោយដឹងថា លោក ត្រូវបានជម្រុញចិត្ត បន្តទៅមុខ ដោយក្រុម យុវជន ម្តាយ ចិញ្ចឹម ដែលជាក្រុមមនុស្ស ប្រឈមមុខនឹងការតស៊ូ ដ៏ស្វិតស្វាញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ newscenter