CamNews

បច្ចេកវិទ្យា 

អ្នកនិយមប្រើស្មាតហ្វូន Xiaomi ពិតជារំភើបចិត្ដ នឹងទូរសព្ទម៉ូដែលថ្មីតម្លៃថោកបំផុត ជាមួយនឹងកាម៉េរ៉ាកប់រ

នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមពីរអំពី ទូរសព្ទស្មាតហ្វូនតម្លៃថោករបស់ Xiaomi ដែលបំពាក់ដោយកាំម៉េរ៉ា 64MP និង 108MP  ដែលដំណឹងនេះ បានលេចលឺតាំងពីខែ កក្កដា ប៉ុន្ដែចាប់ពីពេលនោះមក ពុំមានលេចលឺដំណឹងអ្វីបន្ថែមទៀតនោះទេ ។ ឥឡូវនេះ គេហទំព័រដ៏ល្បីក្នុងការបញ្ចេញព័ត៌មានលេចលឺ  Weibo បានបង្ហើបឱ្យដឹងពីឈ្មោះកូដនៃទូរសព្ទពីរម៉ូដែល ដោយម៉ូដែលទី ១ បំពាក់ដោយកាម៉េរ៉ាសិនសឺរហូតដល់  108MP ។



គេជឿថា ឈ្មោះកូដទាំងពីរនោះគឺ Gauguin និង Gauguin Pro ដោយម៉ូដែលចុងក្រោយបំពាក់ដោយកាំម៉េរ៉ាសិនសឺ 108MP ខណៈដែល non-pro version ត្រូវបានគេរាយការណ៍ថា បំពាក់កាំម៉េរ៉ាក្រោយទំហំ 64MP ។ ដោយសារតែម៉ូដែល Pro នឹងភ្ជាប់ជាមួយ Headset តម្លៃទាបបំផុតជាមួយនឹងកាំម៉េរ៉ាសិនសឺ ដូចបានរៀបរាប់ខាងលើនោះ វាប្រហែលជាមានសុវត្ថិភាព ក្នុងការសន្ម​ត់ថា ស្មាតហ្វូនពីរម៉ូដែលនេះ នឹងមានតម្លៃទាបជាងម៉ាក Redmi ។  



 លក្ខណៈពិសេសផ្សេងទៀត ពុំទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយទេ ស្របពេលដែល គេហទំព័រខាងលើ ណែនាំថា នឹងបញ្ចេញឱ្យដឹង ក្នុងពេលឆាប់ៗនេះ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA