CamNews

ព័ត៌មានជាតិ 

ក្តៅៗ ៖ ភ្ញៀវចូលលេងអ៊ីនធើណិត សំងំក្នុងបន្ទប់ អា-ករ សម្លាប់ស្រ្តីម្ចាស់ហាង

ភ្នំពេញ ៖ ជនសង្ស័យ ជាឃាតកម្នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍៍ទឹកថ្លា ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាក់សម្លាប់នារីម្ចាស់ ហាងអ៊ិនធើណិត កាលពីវេលាម៉ោង២១និង៤០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ផ្ទះលេខ ៤៥-៤៧ ផ្លូវ លេខ ២៧១ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ លឹម ឈុនគីម ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ជាមួយ ប្អូនៗពីរនាក់ទៀត។ ចំណែកជនដៃដល់ជា ឃាតក ឈ្មោះដាង សភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងគំនូរ មានទីលំនៅ ផ្ទះជួលសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

សមត្ថកិច្ចបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន រៀបចំបិទទ្វារ ហាងសំរាកហើយក៏បាន ឡើងទៅបន្ទប់ ឡៅតឿ ត្រួតពិនិត្យសម្ភារៈ បិទប្រព័ន្ធ ចរន្ត អគ្គិសនីក៏ស្រាប់តែ ឮសូរ សម្លេងក្តុងក្តាង និងស្រែកឲ្យជួយភ្លាមៗនោះៗ ក៏នាំគ្នាឡើងទៅមើលឃើញ ជនដៃដល់កំពុងចាក់ សម្លាប់ជនរងគ្រោះហើយក៏ប្ដឹងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៏ ចាប់ជនសង្ស័យបានតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ឃាតក បានចូលមកលេងហ្គេមអ៊ីនធឺណិត ចាប់ពីល្ងាចមកម្ល៉េះ ហើយបានលួចសម្ងំលាក់ ខ្លួននៅបន្ទប់ ឡៅតឿនោះរហូតមកដល់ពេលកើតហេតុ ។

សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា តើករណីខាងលើជាការរំលោភ រឺក៏ជាករណីប្លន់នៅឡើយទេ ហើយបច្ចុប្បន្ន ជនសង្ស័យជាឃាតក ត្រូវឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការតាមច្បាប់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh