CamNews

ព័ត៌មានជាតិ 

Hot new : យន្តហោះគ្មានមនុស្ស បើករបស់ថៃ ផ្ទុះធ្លាក់នៅតំបន់ ប្រាសាទព្រះវិហារ

ភ្នំពេញ៖ យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែល សមត្ថកិច្ចអះអាងថាជារបស់ថៃនោះ បានផ្ទុះធ្លាក់នៅតំបន់ ប្រាសាទព្រះវិហារ។ ការផ្ទុះធ្លាក់យន្តគ្មានមនុស្ស បើករបស់លើទឹកដីកម្ពុជា ជាពិសេសនៅតំបន់ប្រាសាទព្រះ កន្លែងធ្លាប់មានជម្លោះនេះ ជាករណីទី៣ ហើយ តែគេមិនដែលឃើញភាគីថៃចេញបកស្រាយ ពន្យល់ពីមូលហេតុ ឡើយ។

មន្រ្តីយោធាកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅវេលាម៉ោង ប្រមាណ ៩ និង៤៥នាទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤នេះ យន្តហោះបញ្ជា គ្មានអ្នកបើកបរបានផ្ទុះធ្លាក់នៅតំបន់ប្រា សាទព្រះវិហារ។ ក្រោយហេតុការណ៍នេះ មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជានៅតំបន់ប្រាសាទព្រះវិហារ បានចុះ ត្រួតពិនិត្យភ្លាមៗ និងរកឃើញបំណែកយន្តហោះ ចំនួន ៦បំណែកនៅកន្លែងខុសៗគ្នា ក្នុងនោះមួយបំណែករកឃើញនៅខាងក្រោយវត្តកែវសិក្ខាគិរីស្វារៈ មួយបំណែកនៅលើភ្នំតាថាវ មួយបំណែកនៅក្រោយភ្នំតាថាវ មួយនៅភូមិអភិវឌ្ឍន៍សម្តេចតេជោ មួយបំណែកនៅតាមផ្លូវទៅត្រពាំងប្រាសាទ និងមួយបំណែកទៀត តំបន់ស្វាយ ជ្រុំ។

មន្រ្តីយោធាមិនទាន់បញ្ជាក់លំអិតជុំវិញហេតុការណ៍នេះនៅឡើយទេ ហើយក៏មិនទាន់ទាក់ទងសាកសួរព័ត៌មានពី ភាគីថៃនោះដែរ។

ហេតុការផ្ទុះឆេះយន្តហោះគ្មានមនុស្សបើករបស់ថៃ នៅលើទឹកដីកម្ពុជា ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ ដែលកម្ពុជា-ថៃ ធ្លាប់មានជម្លោះយ៉ាងស្រួចស្រាល បានកើតមានចំនួន ៣លើកហើយ គិតតែលើកនេះផងដែរ។ តែការធ្លាក់នេះ គេមិនដែលបានឃើញភាគីថៃ ចេញមកទទួលស្គាល់នូវសកម្មភាពរបស់ខ្លួន ឬបញ្ជាក់ពីមូលហេតុ នោះឡើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh