CamNews

ព័ត៌មានជាតិ 

រថយន្តដឹកស្វាយ ខំប្រឹងឡើងស្ពាន ព្រះមុនីវង្សចាស់ ក្រឡាប់ចាក់ផ្លែ ស្វាយពេញ ស្ពាន

ភ្នំពេញ : រថយន្តដឹកផ្លែស្វាយ មួយគ្រឿង ធ្វើដំណើរពី ស្រុកកៀនស្វាយ ទៅផ្សារដើមគ បាន
ក្រឡាប់លើ ស្ពានព្រះមុនីវង្សចាស់ កាលពីម៉ោង ៧ និង៤៥នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ខណ:ដែល
រថយន្ត ខំប្រឹងឡើងលើស្ពាន ដោយផ្ទុកផ្លែស្វាយ ឡើងសំពីងសំពោង ។

មន្រ្តីនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យក្រឡាប់ចាក់ចោល
ផ្លែស្វាយនៅលើ ស្ពាន ដោយសារតែរថយន្តខំ ប្រឹងឡើង ចាក់គួទៅលើស្ពាន ហើយគេចម៉ូតូមួយ
គ្រឿង ក៏ក្រឡាប់តែម្តងទៅ។ ប៉ុន្តែគ្រោះថ្នាក់ចរាចរ់ដោយសារ ដឹកលើសទម្ងន់ខាងលើនេះ មិន
បណ្តាលឲ្យអ្នកបើកបរ និងអ្នកជិះនៅ ក្នុងរថយន្តរង របួសនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរខណ្ឌមានជ័យ បានជួយអន្តរាគមន៍ ដើម្បីបញ្ចៀសការកកស្ទះ
ចរាចរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ