CamNews

តារា 

កូនស្រី ផលិករខ្សែភាពយន្ត Hollywood ទទួលបានមរតកជិត ៣ លានដុល្លារ បន្ទាប់ពីឪពុកលាចាកលោក

តារាបរទេស ៖ តើលោកអ្នកធ្លាប់បានស្គាល់លោក Dennis Hopper ដែរឬទេ? ជាការពិតណាស់
ទស្សនិកជនមួយចំនួនប្រាកដជាធ្លាប់បានស្គាល់​   ខណៈពេលដែលគាត់គឺជាតារាសម្តែងប្រុស ក៏
ដូចជាអ្នកផលិតខ្សែភាពយន្ត Hollywood ផងដែរ ។

ដោយឡែក  នាពេលថ្មីៗនេះ  បើតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារ
ព័ត៌មានបរទេសបានបញ្ជាក់ថា  លោក​ Dennis បានស្លាប់បាត់បង់ជីវិតទៅហើយ ក្នុងជន្មាយុ ៧៤
ឆ្នាំដោយសារតែលោកកើតជម្ងឺមហារីកក្រពេញទឹកកាម​ (Prostate Cancer) ។

គួរបញ្ចាក់ផងដែរថា    លោកបានបន្សល់ទុកទ្រព្យសម្បត្តិ ដែលមានតម្លៃដល់ទៅ  $2.85  million
សម្រាប់កូនស្រីតូចវ័យ ៩ ឆ្នាំរបស់គាត់ គឺនាង Galen Grier ស្របពេលដែលភរិយាដែលទើបនឹង
លែងលះជាមួយលោកគឺនាង  Victoria Duffy ស្ទើរតែមិនទទួលអ្វីទាំងអស់  សម្រាប់ជាចំណងដៃ
នៃការរៀបអាពាហ៍ពិពាហ៍ដែលមានរយៈពេលជាង ១៣ ឆ្នាំ៕

ដោយ ៖ ពិសី
ប្រភព ៖ celebkids


Tags: international news strange entertainment star