CamNews

តារា 

ប៉ែន ចំរ៉ុង បឺតមាត់ សុខ សោម៉ាវត្តី មិនខ្លាចរអាចិត្តប្តី នាងទេឬ ? (Video Inside)

ភ្នំពេញៈ ឃ្លីបវីដេអូមួយ មានរយៈពេលប្រមាណជិត ១នាទី បានបង្ហាញឲ្យឃើញថា តារាសម្តែងប្រុសល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង បានចាប់បឺតមាត់ អ្នកនាង សុខ សោម៉ាវត្តី នៅលើសាឡុងក្នុងបន្ទាប់មួយ ដែលការបង្ហាញកាយវិការបែបនោះ ត្រូវបានទស្សនិកជន និងអ្នកគាំទ្រជាច្រើន បានលើកឡើងថា តារារូបនេះចាប់ប្រពន្ធគេ បឺតមាត់ដូចជា គ្មានការខ្លាចក្រែងចិត្ត ស្វាមីរបស់នាងអ្វីសោះ ។

ឃ្លីបវីដេអូខាងលើនេះ ត្រូវបានគេយកមកបង្ហោះ នៅពេញបណ្តាញទំនាក់ទំនង សង្គម Facebook ដោយបង្ហាញពីកាយវិការ របស់តារាសម្តែងសម្បូរវោហារ លោក ប៉ែន ចំរ៉ុង បានចាប់កដៃ តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី ផ្តួលទៅលើសាឡុង ហើយយកមាត់របស់លោក ទៅបឺតមាត់របស់ វត្តី ដែលជាឈុតសម្តែងមួយ នៅក្នុងរឿងថ្មីរបស់ពួកគេ ដោយមិនសំចៃដៃ តាមកាយវិការនេះ លោកដូចជាគ្មានការខ្លាចរអា ចិត្តប្តីរបស់នាង លោក ទូច ដារ៉ាណា ទាល់តែសោះ ។

ចង់ដឹងថា ! ឈុតបឺតមាត់រវាងតារាប្រុសស្រី មួយគូនេះ មានការទាក់ទាញការចាប់អារម្មណ៍ និងស្អិតរមួត ជាមួយគ្នាកម្រិតណា ហើយប្រសិនបើស្វាមី របស់ស្រីស្អាតរូបនេះ បានឃើញហើយមានអារម្មណ៍ បែបណានោះ តោះទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh