CamNews

សុខភាព 

វិធីការពារជំងឺមហារីកសុដន់ និង ជំងឺផ្សេងៗ ទៀតបានយ៉ាងមានប្រសិទ្ធិភាព

សុខភាព  ដើរតួយ៉ាងសំខាន់   សំរាប់ជីវិតរស់នៅប្រចាំថ្ងៃ   របស់មនុស្សគ្រប់រូប មិនថា អ្នក
មាន អ្នកក្រ នោះទេ  សុទ្ធតែ   ចង់ទទួលបាននូវ  សុខភាពល្អ។ ខាងក្រោមនេះ  យើងខ្ញុំនឹង
បង្ហាញអ្នកអំពី ផ្លែក្រូច ដែលផ្តល់អត្ថប្រយោជន៍ ចំពោះសុខភាព ប្រឆាំងនឹងជំងឺផ្សេងៗ និង
ថែរក្សាស្បែក ឱ្យស្រស់ស្អាត ភ្លឺរលោង។

១/ ការពារជំងឺមហារីក៖ ផ្លែក្រូចសម្បូរណ៍ទៅដោយ សារធាតុ  limonoids  ដែលអាចជួយ
ការពារ  ប្រឆំាងនឹង ពូជនៃ ជំងឺមហារីក ជាច្រើនដូចជា៖ មហារីកស្បែក  សួត សុដន់ ក្រពះ
និង មហារីកពោះវៀនធំ។

២/ ការពារជំងឺតំរងនោម៖ ការទទួលទានទឹកក្រូច បានទៀងទាត់ អាចការពារជំងឺខ្សោយ
តំរងនោម
និងជួយកាត់បន្ថយហានិភ័យនៃក្រួសក្នុងតំរងនោមផងដែរ។ ប៉ុន្តែ ត្រូវទទួលទាន
ក្នុងកំរិតមួយ ឱ្យសមល្មម កុំច្រើនពេក អាចបង្កឱ្យមានជាតិស្ករច្រើន។

៣/ កាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម៖ បើយោងទៅតាមការសិក្សា នៅប្រទេស
ជប៉ុនចំនួនពីរ បានឱ្យដឹងថា  ការបរិភោគក្រូច  អាចកាត់បន្ថយគ្រោះថ្នាក់  នៃមហារីកថ្លើម
ដោយសារតែ នៅក្នុងផ្លែក្រូច សម្បូរណ៍ដោយវីតាមីន និង សារធាតុ carotenoids។

៥/ ជួយឱ្យសុខភាពបេះដូងល្អ៖ ផ្លែក្រូច សម្បូរណ៍ទៅដោយ  សារធាតុ  ប៉ូតាស្បូម និង
electrolyte mineral ដែលមានមុខងារជួយសម្រួលឱ្យសុខភាពបេះដូងដំណើរការបានល្អជា
ធម្មតា។ ដូច្នេះ នៅពេលដែលមនុស្សមានកម្រិត  ប៉ូតាស្យូមទាប  នៅក្នុងខ្លួន  បណ្តាលឱ្យ
ចង្វាក់បេះដូង ដំណើរ ឬ លោត ខុសប្រក្រតី ដែលគេហៅថា  ជាជំងឺច្របូកច្របល់  ចង្វាក់
បេះដូង។

៦/ ការពារស្បែក៖ ផ្លែក្រូច មានផ្ទុកទៅដោយ សារធាតុ  beta-carotene និង​ antioxidant
ដែលមានប្រសិទ្ធិភាពខ្ពស់   ក្នុងការការពារកោសិកាស្បែកខូច ឱ្យរីកលូតលាត  បានល្អជា
ធម្មតា និង ជួយឱ្យស្បែក ស ភ្លឺ រលោង ផងដែរ៕

ដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: Health health-benefits-of-oranges