CamNews

តារា 

តារាចម្រៀង​ រួមផលិតកម្ម ជាមួយ ខេមរៈ សិរីមន្ត បង្ហាញពីភាពរន្ធត់ ក្នុងហេតុការណ៍គ្រោះថ្នាក់

ទាក់ទងនឹងព្រឹត្តិការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់កាលពីយប់ថ្ងៃ ០៧ មិនា ២០១៣ រថយន្ត
របស់តារាចម្រៀង ខេមរៈសិរីមន្ត ត្រូវបានបុក ដោយឡានកុងតឺន័រ ហើយបណ្ដាលឲ្យ ស្លាប់
មនុស្សបួននាក់ ក្នុងនោះសុទ្ធតែជា កូនចៅអ្នកសិល្បៈ ដូចជាកូនរបស់នាយ កុយ លោកជី វិរ:
កូនលោកយាយ ណយសំណាង អ្នកភ្លេងម្នាក់នឹង តៃកុងឡានម្នាក់ ដែលជាគ្រោះថ្នាក់ គួរឲ្យ
រន្ធត់ចិត្តជា ខ្លាំងសម្រាប់មហាជន ទូទៅក៏ដូចជាសិល្បករ សិល្បការនីដែល ស្និទ្ធស្នាលជាលោក
ខេមរៈសិរីមន្ត ហើយពួកគេបានបង្ហាញ ពីចំណាប់អារម្មណ៍នោះ ជាមួយ lookingToday។

ប្រភពដែលជិតដិត បំផុតជាមួយកញ្ញា សុខពិសី បានរៀបរាប់ប្រាប់ថា គ្រាន់តែព្រឹត្តិការណ៍ កើត
ឡើងភ្លាម សុខ ពិសីក៏បានខលមកប្រាប់ អ្នកដែលជិតស្និទ្ធ ជាមួយគ្នាភ្លែត តែម្តងហើយនាងបាន
យំសោក មានអារម្មណ៍ថា សោកស្ដាយមិនគួរមាន រឿងអកុសលបែបនេះកើតឡើងនោះទេ ហើយ
នាងមិនហ៊ាន មើលវិដេអូដែល គេបង្ហោះក្នុង Facebook នោះទេ ព្រោះអ្នកដែលស្លាប់សុទ្ធ តែជា
មនុស្សដែល នាងស្គាល់យ៉ាង ស្និទ្ធស្នាលបំផុត ហើយនាងគេងមិន លក់ពេញមួយយប់។

ដោយឡែកអ្នក មេម៉ាយស្រស់ស្អាត សុខ ស្រីនាង បានរៀបរាប់ដោយ អារម្មណ៍ក្ដុកក្ដួលអួលដើមករ
ថានាងពិតជាសោកស្ដាយ ហើយមានអារម្មណ៍ថា រន្ធត់ចិត្តខ្លាំងណាស់ ដែលមិត្តរួមផលិតកម្ម ក៏ដូច
ជាក្រុមកាងារ ត្រូវស្លាប់បែបនេះ តែនាងនិយាយថា សំណាងហើយដែល លោកសិរីមន្ត មិនមានអ្វី
កើតឡើង តែនាងពិតជាមិនអាច ទប់អារម្មណ៍បានទេ ពេលដែលឮរឿង អកុសលបែបនេះកើតលើ
អ្នកស្គាល់គ្នាបែបនេះ។

ចំណែកឯ កវីនិពន្ធនិងដឹកនាំសម្តែង ប៊ុន ចាន់និមល បានរៀបរាប់ថា កញ្ញាស្ទើរតែ មិនគួរឲ្យជឿថា
មានរឿងបែបនេះកើតឡើង លើក្រុមការងារ របស់នាងឡើយ នាង គេងមិនលក់ពេញមួយយប់ ។
ចំណែកឯ លោកឡាយសុកហុក ដែលជាម្ចាស់ ផលិតកម្មសាន់ដេ បានធ្វើដំណើរទៅក្រុងព្រះសីហនុ
ទាំងយប់ដើម្បីទៅ មើលព្រឹត្តិការណ៍នោះ ថាត្រូវធ្វើបែបណាបន្តទៀត ។ កញ្ញាប៊ុនចាន់និមល ក៏បាន
និយាយបន្តទៀតថា សុំឲ្យអ្នកបើកបរ ទាំងឡាយគោរព ច្បាប់ចរាចរណ៍ ហើយបើកបរប្រកប ដោយ
ភាពប្រុងប្រយ័ត្ន ព្រោះបច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ កើនឡើងគួអោយ ព្រួយបារម្ភ។

សម្រាប់មហាជនទូទៅ ដែលតាមដានព្រឹត្តិការណ៍ ហាក់មិនសូវជឿថា សិរិមន្ត គ្មានគ្រោះថ្នាក់នោះទេ
ព្រោះតាំងពីមានព្រឹត្តិការណ៍ នោះមកគ្មាន អ្នកណាបានជួប លោកខេមរៈ សិរីមន្តឡើយ អ្វីៗហាក់
ដូចជា មានការលាក់បាំង ពីក្រសែភ្នែកទស្សនិកជន៕

Looking Today

Looking Today

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sunday stars entertainment singer