CamNews

តារា 

តារាចិនត្រូវអ្នកយកព័ត៌មាន សុំគេងជាមួយ ដោយសន្យាជួយឡង់សេ​ អោយបានច្រើន

កាលពីថ្ងៃទី ២តុលាកន្លងទៅ នៅក្នុងសន្និសីទកាសែតមួយ តារាសំដែងស្រីរបស់ចិន នាង
Zhang Warm Ya បានបង្ហើបពីរឿងគួរអោយហូសចិត្តមួយ ដែលបានកើតឡើងចំ​ពោះខ្លួន។

តារាសំដែងស្រីរូបនេះ បានថ្លែងថា កាលពីពេលកន្លងទៅ នាងធ្លាប់បានទទួលសារទូរស័ព្ទ
ពីអ្នកយកព័ត៌មានម្នាក់ ដោយនៅក្នុងសារនោះបានសរសេរថា ប្រសិននាងព្រម "គេង"ជា
មួយអ្នកយកព័ត៌មាននោះ បុរសនោះនឹងជួយសរសេរឡង់សេរូបនាងអោយឆាប់ល្បីឈ្មោះ។

Zhang Warm Ya ថ្លែងថា ៖ "គាត់ទាមទារអោយខ្ញុំគេងជាមួយគាត់ដើម្បីអោយបានល្បីឈ្មោះ
បានឆាប់។ បើទោះជាខ្ញុំបដិសេធ ប៉ុន្ដែគាត់នៅតែផ្ញើរសារមកខ្ញុំជាបន្ដបន្ទាប់។ គាត់ថែមទាំង
សរសេរថា ៖ ត្រឹមតែមួយយប់ទេ មួយយប់គឺបានហើយ។ ខ្ញុំក៏បានស្ដីអោយ តែក្រោយមកគាត់
និយាយថា គ្រាន់តែលេងសើចប៉ុណ្ណោះ។ ភ្លាមនោះ ខ្ញុំបានយកបញ្ហានេះទៅប្ដឹងដល់មេរបស់
បុរសម្នាក់នោះ គាត់ក៏ត្រូវដេញចេញពីការងារ"។

Zhang Warm Ya បានសង្កត់ធ្ងន់ថា ខ្លួនស្លៀកពាក់សិចស៊ីពិតមែន ប៉ុន្ដែមិនមែនមានន័យថា
ជាស្រីរកស៊ីផ្លូវភេទនោះដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14


Tags: Zhang Warm Ya star chinese