CamNews

តារា 

នាង Angelina Jolie គ្រោងបោះបង់អាជីពជា អ្នកសម្តែង និងចង់ក្លាយ ជាអ្នកដឹកនាំវិញ

អាម៉េរិក៖ តារាសម្តែងជើងចាស់ នៅក្នុងពិភពហូលីវ៉ូដដ៏ល្បី នាង Angelina Jolie បាននិយាយថា នាងមានគម្រោង បោះបង់ការសម្តែង ហើយងាក មកផ្ដោត សំខាន់លើការដឹកនាំវិញ ក្រោយពេលនាងបញ្ចប់ ការថតខ្សែភាពយន្តពីរ ឬបីរឿងទៀត ។

ការលើកឡើងខាងលើនេះ ខណៈដែលនាង និងប្តី ចូលរួមក្នុងការដាក់បញ្ចាំង ខ្សែភាពយន្តថ្មីមួយរឿង ដែលមានចំណង់ជើងថា “World War II epic Unbroken” នៅក្នុងទីក្រុងស៊ីដនី កាលសប្តាហ៍មុន ។

នាង Angelina ប្រាប់អ្នកសាព័ត៌មានថា “ខ្ញុំស្រលាញ់ការដឹកនាំ ហើយខ្ញុំកាន់តែរីករាយ យ៉ាងខ្លាំងក្នុងការដឹកនាំ” ។ បច្ចុប្បន្ននាងកំពុងតែធ្វើ តាមគម្រោង មួយនោះហើយ ដោយត្រូវចំណាយពេល ២ឆ្នាំ ដើម្បីសិក្សាអំពីភាព ជាអ្នកដឹកនាំ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Hollywood Nicki Minaj Lil wayne Drake